សាមកុក ភាគ៦

ក្រោយ​ពេល​ Cao Cao បាន​ដើរ​ចេញ​ពី​ជម្លោះ​របស់​ពួកសម្តេច​និង​មេទ័ព​ទាំង​នោះ Cao Cao បាន​ទៅ​រក​​បងប្អូន Liu Bei។ Cao Cao បាន​សុំ​ឲ្យបងប្អូន​គេទាំង​៣ ចូល​ជំរុំ​ Cao បណ្តោះអាសន្ន។ បើ​ទោះ​បី​សម្តី​ Liu Bei ប៉ុន្មាន​ម៉ាត់​ហាក់ដូចបដិសេធ តែCao Cao បាន​ប្រាប់ថាទោះពួកគេចង់ចេញពី​ក្រុង​ក៏មិនបានដែរ ព្រោះLu Bu កំពុង​នៅក្រៅក្រុង​រង់ចាំ​ច្បាំង។ Cao Cao នៅបាន​និយាយ​ពី​ភាព​ខ្លាំងរបស់ Lu Bu និង​ការ​ប្រមាថដល់អ្នកក្លាហានទាំង​អស់ថាជាស្មៅមួយទង​ រហូត​ដល់​ Zhang Fei និង Guan Yu ទ្រាំមិន​បាន។ ​

Liu Bei  និង​បងប្អូនគេ​២នាក់ បាន​ជិះសេះ​ចេញទៅច្បាំង​ជាមួយ​ Lu Bu។ ការច្បាំង​នោះមិន​ទទួល​បាន​ជោគជ័យទាំង​សងខាង ដោយLu Bu  វិះនឹង​ដាច់ក្បាលម្តង​ជាពីរដង តែត្រូវLiu Bei ជួយ​សង្គ្រោះទៅវិញហើយ​ប្រាប់ Lu Bu ថា​ឲ្យឈប់បម្រើ Dong Zhuo។

សង្គ្រាម​រវាង​កងទ័ពសម្ព័ន្ធ និង Dong Zhuo បាន​ចាប់ផ្តើម​..]]]]][[[[]][]

Dong Zhuo បាន​លើករាជធានីពី Luo Yang ទៅ Chang An ថែម​ទាំង​ដុតកម្ទេច​រាជវាំង​ចំណាស់​រាប់រយឆ្នាំLuo Yang និងវិហារ​ផ្នូរស្តេច​ទៀត ទោះបី​ជា​មាន​ការជំទាស់​ពី​មន្រ្តី​ជា​ច្រើន​ក៏ដោយ។

——————-

Cao Cao ប្រាប់ Sun Wen Tai ថាពេលនេះ​មាន​លាភ២​ដាក់នៅចំពោះមុខ មួយគឺ​ដេញសម្លាប់ Dong Zhuo ពីរគឺសំរុក​ចូល​ Luo Yang ដោយ​លើកថា កាលពីប្រជុំសម្ព័ន្ធ Yuan Shao បាន​និយាយថា អ្នកណា​វ៉ៃបែក Luo Yang និងទូល​ព្រះកូណា​ឲ្យប្រទាន​ជាមេទ័ព​ធំ។ តើលោករើសយក​ផ្លូវណា? Sun Wen Tai បានរើស​យកផ្លូវទី២..

Cao Cao បាន​សុំទ័ពសេះបន្ថែមពី Sun  Wen Tai ចំនួន៣០០០បន្ថែម​ ដេញសម្លាប់ Dong  Zhuo។

———————

(ល្បិច) មេទ័ពរបស់ Cao Cao និងជាបងប្អូនជីដូនមួយដែលនោះ ឈ្មោះ Cao Ren សួរថា៖ ហេតុអី​ក៏​បងបោះបង់ Luo Yang  ឲ្យ Shun Wen Tai?

Cao Cao ឆ្លើយថា៖ ឯងគិតទៅមើល គំនរសម្រាមសំខាន់ ឬស្តេចសំខាន់ជាង?

Cao Ren សួរទៀតថា៖ ទ័ពសេះយើងតែ៤០០០ ហេតុអីក៏បងប្រាប់ Sun Wen Tai ថាមាន​ដល់១០០០០នាក់?

Cao Cao ឆ្លើយថា៖ ​បើបងមិននិយាយអញ្ចឹងទេ គេ​ព្រម​ប្រគល់ទ័ពសេះគេ៣០០០នាក់ឲ្យយើងដែរហ្អេ?

Cao Ren និយាយថា៖ លើកនេះយើង​ដេញសម្លាប់ Dong Zhuo តែទ័ពតិច ឯDong Zhuo ត្បិតបើចាញ់ តែទ័ពគេច្រើនណាស់។

Cao Cao តបថា៖ ឆ្លៀតឈ្នះតាមវាយប្រហារ មិនសំខាន់លើទ័ពតិចឬក៏ច្រើនទេ [—] សំខាន់គឺយុទ្ធសាស្រ្ត [—] ចូលជិតសត្រូវហើយ ឯងមិនបាច់ចូលច្បាំងប្រើកម្លាំង​បាយ​ទេ គ្រាន់តែរៀបក្បួនឲ្យខ្លាំងតែសម្បកក្រៅឲ្យទ័ព Xi Liang (ទ័ពរបស់ ​Dong Zhuo) ភ័យលោះព្រលឹងទៅបានហើយ [—] ហើយពេលច្បាំង កុំទៅច្បាំងជាមួយ Lu Bu ឬកាត់ក្បាល​ Dong Zhuo, ឯងគ្រាន់តែសម្រុកចូលទៅរំដោះស្តេចទៅបានហើយ។

ចំណាំ៖

  1. Chang An អានថា ឆាង អាន
  2. Cao Ren អានថា ឆាវ យិន ឬ ឆោវ រិន

——————————–

Related Articles

  1. សាមកុក 三国
  2. ផែនទីលំអិត ឈ្មោះក្រុង តំបន់
  3. ភាគ១
  4. ភាគ២
  5. ភាគ៣
  6. ភាគ៤
  7. ភាគ៥

, , , , ,

  1. #1 by តា ម៉ាប់ on ខែមករា 8, 2012 - 12:43 ល្ងាច

    វគ្គ​ក្រោយ​ ឆាវ ឆាវ បាន​ស៊ីហូវ ទុន ជួយទាន់​កុំ​អីស្លាប់ ។

  2. #2 by Apple on ខែមករា 25, 2012 - 2:37 ល្ងាច

    ខ្ញុំរង់ចាំ ភាគទី ៧ ដូចរង់ចាំ ម៉ាក់មកពីផ្សារ នឹងមានទិញនំ ផ្ញើរខ្ញុំ។ ខ្ញុំឃ្លាន ដូចឃ្លានបាយ។ ដឹងហើយថា រៀមច្បងអ្នក ដកស្រង់ និងរៀបរៀងជាឃ្លោង ឃ្លា អោយបានដូចសំនៀង ដើម គឺពិបាក ហើយទាមទារកំលាំងចិត្តណាស់ ស្រួលមិនស្រួល មានមតិរិះគន់ភ្លាម ប៉ុន្តែសូមរៀមច្បងកុំគិត ច្រើន ម្នាក់ៗមានវិចារណញ្ញាណផ្សេងៗគ្នា ខ្ញុំសូមគាំទ្រ ចំពោះកិច្ចខិតខំនេះ និងជូនពររៀមច្បង ហើយសូមថែរទាំ សុខភាពផង។ សូមអរគុណ ! ហ្គុង ស៊ី ហ័ា ឆាយ ។

    • #3 by តៀមកាហ្វេ on ខែមករា 26, 2012 - 8:48 ព្រឹក

      អូ! សុំទោសៗៗ ខ្ញុំមួយរយៈនេះរវល់ បានត្រឹមតែមកអើតប្លុកមួយភ្លេតៗទេ។ សន្យាសប្តាហ៍នេះ​សរសេរដល់ភាគ១០តែម្តងណា! អរគុណដែលគាំទ្រ។
      រីករាយឆ្នាំថ្មី

  3. #4 by monyrinataro on ខែមករា 26, 2012 - 2:51 ល្ងាច

    ចង់យកយុទ្ធសាស្ត្រមកបះបោរក្នុងប្រទេសផងហី?😆

  1. សាមកុក ភាគ៧ « តៀម​កាហ្វេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: