វិភាគព្រឹត្តិការណ៍ពិភពលោក៖ សង្គ្រាមលោក​លើកទី៣ នឹងចេញពីជ្រុងណា?

ពិភពលោកអាចនឹងស្ថិតនៅចំពោះមុខ”ជ្រោះជ្រៅ”នៃសង្គ្រាមធំ ប្រសិនប្រទេស អ៊ីស្រាអែល ​និង​ប្រទេស​អាមេរិក សម្រេច​ចិត្ត​វាយ​ប្រហារទៅលើមូលដ្ឋាននុយក្លេអែររបស់ក្រុង Tehran ។ ប្រសិននេះជាការពិត ពិភពលោក​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​មហា​គ្រោះ​អាសន្ន​ដែល​នឹង​កើតឡើង​ដោយ​សង្គ្រាម​លោកលើកទី ៣។

ក្រុមអ្នកវិភាគអះអាងថា សង្គ្រាមមួយដែលអាចនឹងត្រូវបានគេហៅថា​ជាសង្គ្រាម​លោក​លើកទី៣ នោះ​នឹងកើតឡើងប្រាកដ​នៅពេលអ៊ីស្រាអែល​វាយប្រហារ​ទៅលើ​មូលដ្ឋាន​នុយក្លេអែរ​របស់អ៊ីរ៉ង់។ ក្រោមការជួយជ្រំជ្រែងពីអាមេរិក​ទំហំនៃសង្គ្រាម​នឹង​រីករាល​ដាលធំយ៉ាងឆាប់​រហ័ស ព្រោះថាអ៊ីរ៉ង់មិនមែនដូចប្រទេស អ៊ីរ៉ាក់​ឬលីប៊ី​នោះទេ។ ពិភពលោកមើលឃើញច្បាស់​ថា មហាអំណាចជាច្រើនដូចជា ចិន​និង​រូស្ស៊ី​ជាដើម​នឹងឈរនៅខាងអ៊ីរ៉ង់ ប្រសិនសង្គ្រាមនេះ​កើតឡើង។ មេដឹកនាំនៃប្រទេចចិន ធ្លាប់បានប្រកាសថា ប្រសិនអាមេរិក ឬប្រទេសណាមួយ​វាយប្រហារទៅលើអ៊ីរ៉ង់ ក្រុងប៉េកាំងនឹងមានសកម្មភាពតប់តភ្លាមមិនខាន។ ខណៈនេះដែរ​ប្រភព​ព័ត៌មាន​ពីក្រសួងការពារជាតិរូស្ស៊ីបាននិយាយថា កងទ័ពនៃប្រទេសរូស្ស៊ីបានត្រៀមខ្លួនជាស្រេច​ក្នុងការប្រឈមទៅនឹងរាល់ស្ថានភាព រួមទាំងសង្គ្រាមផងដែរ។

ក្រុមអ្នកវិភាគបានសង្កត់ធ្ងន់ថា ប្រសិនសង្គ្រាមកើតឡើងនៅអ៊ីរ៉ង់​វានឹង​មិនមែន​ជាសង្គ្រាម​តំបន់នោះទេជំនួសមកវិញវានឹងក្លាយ​ជាសង្គ្រាម​មួយដែល​មានលក្ខណៈ​ទូទាំង​ពិភពលោក។​ ជាប្រទេសដែលមិនមានទំហំធំប៉ុន្មាន ប៉ុន្ដែអ៊ីរ៉ង់​គឺជា​ប្រទេស​ផលិត​ប្រេង​លំដាប់ទី ៤ក្នុងពិភព​លោក ហើយ​ប្រសិន​សង្គ្រាម​កើតឡើង​នៅក្នុង​ប្រទេស​នេះ ពិភពលោកនឹងជួបប្រទះភាពវិកវរ​មិនខាន។

ក្នុងខណៈនេះដែរ ប្រទេសមួយចំនួនដែលមានព្រំប្រទល់ជាប់នឹងអ៊ីរ៉ង់​បាន​សំដែង​ការ​ព្រួយ​បារម្ភខ្លាំង​ចំពោះស្ថានភាពនេះ។ រីឯប្រទេសរូស្ស៊ីវិញ ច្បាស់ណាស់​ថា​នឹង​ក្រោក​ឈរ​ប្រឆាំង​ទៅ​នឹងសកម្មភាពយោធាដែលនឹងត្រូវបានគេធ្វើឡើងទៅលើអ៊ីរ៉ង់។ នៅពេលរូស្ស៊ី​ចូលរួមក្នុងសង្គ្រាមនេះ​គេនឹងបាន​ឃើញយ៉ាង​ប្រាកដ​នូវការ​កើត​មាន​សម្ព័ន្ធមិត្ត​យោធាមួយរវាងចិន និងរូស្ស៊ី។ សម្ព័ន្ធមិត្តយោធានេះ​នឹងមាន​កម្លាំង​ខ្លាំង​អាច​ប្រឆាំងទៅនឹងសម្ព័ន្ធមិត្តរបស់អាមេរិក​ក្នុងនោះ​មានក្រុមប្រទេសនៅអ៊ឺរ៉ុប អាមេរិក និងអ៊ីស្រាអែល ប្រសិនពួកគេវាយប្រហារអ៊ីរ៉ង់។

លោក Lebanoidze អ្នកជំនាញការផ្នែកនយោបាយម្នាក់បានថ្លែងថា ៖ “ប្រសិនសង្គ្រាមនេះកើតឡើង កងទ័ពរូស្ស៊ីដែលមានមូលដ្ឋាននៅ Armenia (ប្រទេស សាធារណរដ្ឋចំណុះអោយអតិតសូវៀត មានព្រំដែនជាប់នឹងអ៊ីរ៉ង់)” នឹងយល់ថា ខ្លួនត្រូវបានគំរាម។ នៅពេលនោះ រូស្ស៊ីអាចនឹងបង្កើតរបៀងមួយតាមរយៈ Gruzia (ប្រទេសឯករាជពីរូស្ស៊ីបន្ទាប់ពីសូវៀតបានដួលរលំ)។

អាវុធទំនើបៗ នឹងត្រូវបានគេប្រើប្រាស់ ប្រសិនអ៊ីរ៉ង់ត្រូវបានគេវាយប្រហារ។ នៅពេលអ៊ីរ៉ង់ទទួលការវាយប្រហារ សង្គ្រាមតំបន់នឹងកើតឡើង នៅពេលនោះរូស្ស៊ី ចិននឹងលោតចូលទៅក្នុងភ្លើងសង្គ្រាម និងបង្កើតបានជាសង្គ្រាមពិភពលោក ដែលហៅថាសង្គ្រាមលោកលើកទី៣។ ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី ៣ កើតឡើងវុធប្រល័យលោកថ្មីៗក៏នឹងត្រូវ​​បានគេប្រើប្រាស់ក្នុងនោះក៏មាននុយក្លេអែរផងដែរ។ លោក Albert Einstein អ្នកវិទ្យាសាស្ដ្រដែលមានឥទ្ធិពលម្នាក់បានថ្លែងថា ៖ “ខ្ញុំមិនដឹងថា គេនឹងប្រើប្រាស់អាវុធអ្វីខ្លះនៅក្នុងសង្គ្រាមលោកលើកទី ៣ នោះទេ ប៉ុន្ដែនៅក្នុងសង្គ្រាមលោកលើកទី ៤ ប្រទេសនានានឹងប្រើប្រាស់ដំបងឈើ និងដំថ្ម”។ សំដីរបស់ Albert Einstein បានធ្វើអោយយើងនិកឃើញថា សង្គ្រាមលោកលើកទី ៣ អាចនឹងកំទេចអ្វីៗទាំងអស់ដែលមនុស្សបានកសាង៕

ដោយ ៖ សូរីយ៉ា
ប្រភព Infonet
  1. #1 by monyrinataro on ខែមករា 13, 2012 - 9:20 ព្រឹក

    ចេញពីពួកអារ៉ាប់ ស្លាប់ថ្ងៃកើតវិញ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: