សាមកុក ភាគ៧

Sun Wen Tai បានលើក​ទ័ពមក​ដល់រាជធានី​ Lou Yang។ គ្មាន​ឃើញអ្វី​ក្រៅ​ពីគំនរផេះផង់​ដែល​Dong Zhuo បាន​ដុតនោះទេ។ បន្តិច​ក្រោយមកពួកគេ​បាន​រកឃើញ​ត្រារាជរបស់​ក្សត្រ Han។ វាគឺជា​ត្រាគុជស្នងរាជ​ដែល​បាន​ឆ្លាក់អក្សរ៨តួរ ដែល​មាន​សេចក្តីថា​ «ទទួលបញ្ជាស្តេចរុងរឿងជានិច្ច»។ Sun Quan កូន Sun Wen Tai ដែលទើប​តែមាន​អាយុ​៩ឆ្នាំប៉ុណ្នោះ បាន​និទាន​ប្រវត្តិត្រាគុជនេះ និង​ដោយពោលថា៖ «ស្តេចដែល​បាន​ប្រើត្រាគុជនេះស្នងរាជ២ជំនាន់សុទ្ធតែវិនាស អ្នកណាដឹងថារបស់នេះជាគ្រោះឬលាភទៅ!»

—————————–

Cao Cao ត្រឡប់មកវិញ ហើយបបួល Liu Bei ទៅជួប​ជាមួយ Yuan Shao។

[—] Cao Cao បាននិយាយទៅ​កាន់​ Yuan Sao ថា៖

  • ខ្ញុំអត់ឈ្នះទេ ខ្ញុំត្រឡប់មកវិញ​ដោយ​ការបរាជ័យ​ [—] នៅពេលនេះខ្ញុំ​មាន​ពាក្យឈឺចិត្តមួយម៉ាត់ «មនុស្សគំ​និតខុសគ្នា មិនសហការគ្នា (Cao Cao និយាយដោយ​បោក​កែវស្រាចោលនៅមុខ Yuan Shao) តាំង​ពី​ពួកខ្ញុំចូលសម្ព័នមក​ ហោចណាស់​ក៏មាន​ឱកាស​៣លើកដែរ​ ក្នុង​ការកម្ចាត់ Dong Zhuo តែសុទ្ធតែពួកលោក​បំផ្លាញចោល [—]
  • [យុទ្ធសាស្រ្ត] ខ្ញុំធ្វេសប្រហែលជាប់អន្ទាក់ Dong Zhuoមែន តែបើ​ក្រោយខ្ញុំ​វាយប្រហា​ហើយ មាន​ទ័ពរាប់ម៉ឺននាក់​ដេញ​សម្លាប់ Dong Zhuo ទៀតនោះគឺពិតជាបានសម្រេច ព្រោះ​បើមានអន្ទាក់មួយលើកហើយ គឺនឹងមិនមានអន្ទាក់ទី២ទៀតទេ ព្រោះ​ក្រោយអន្ទាក់ទី១នេះ​បាន​សម្រេចហើយ ទ័ពDong Zhuo នឹងក្លាយ​ជា​ទ័ពក្អេងក្អាង ពួកគេ​ទាយមិនដឹង​ថាក្រោយទ័ពដេញតាម នៅមានទ័ពដេញតាម​មួយកង​ទៀតទេ!!
  • គួរឲ្យស្តាយ​ ពេលមកវិញឃើញពួក​សម្តេច​សម្លាប់គោសម្លាប់ពពែផឹកស្រាយ៉ាងសប្បាយ។ ឆ្លងកាត់ការបរាជ័យលើកនេះខ្ញុំ​មើលធ្លុះគំនិតពួក​លោកហើយ​[—] ធ្វើឲ្យខ្ញុំមើលងាយណាស់។

Cao Cao និយាយហើយដើរចេញ Liu Bei ក៏ដើរចេញដែរ។

Sun Wen Tai ពោលថា៖

  • សុភាពបុរសផ្តាច់ទំ​នាក់ទំនង​មិនប្រើសម្តីអាក្រក់ ឥឡូវរបួសខ្ញុំរើឡើង​ ខ្ញុំមិនអាចច្បាំងទៀតទេ ថ្ងៃស្អែកខ្ញុំនឹងនាំទ័ពត្រឡប់ទៅ Jiang Dong វិញហើយ។

Yuan Shao និង Yuan Shu បង្កប់ទ័ពប្រុង​កម្ចាត់ Sun Wen Tai ដើម្បី​រក​ត្រាគុជ តែត្រូវ​ Sun Wen Tai ភ្ជង់កាំបិតទាន់ ហើយចេញទៅដោយសុវត្ថិភាព។

—————————

Cao Cao ក៏បាននិយាយទៅ​កាន់ Sun Wen Tai ដែរថា «ត្រាគុជដែល​លោក​មាននោះ គ្រាន់តែ​ជា​ដុំថ្មមួយប៉ុណ្នោះ វាអាចនាំគ្រោះដល់លោក។ (ដូចគ្នានឹងសម្តីរបស់កូន Sun Wen Tai ដែរ)

————————–

Liu Biao ចៅហ្វាយក្រុង​ Jing Zhou ត្រូវ Yuan Shao ផ្ញើរសារសម្ងាត់ឲ្យសម្លាប់ Sun Wen Tai។ Yuan Shu ប្អូន Yuan Shao បែរជាផ្ញើរសារសម្ងាត់មួយទៀតប្រាប់ Sun Wen Tai ពីសារសម្ងាត់របស់​ Yuan Shao ទៅវិញ។

ចំណាំ៖

  • Liu Biao អានថា លាវ ពាវ
  • Sun Quan អានថា ស៊ុន ឈាន
  • ​Jing Zhou អានថា ជីងចូវ
  • Jiang Dong អានថា ជាំង តុង

Related Articles 

  1. សាមកុក 三国
  2. ផែនទីលំអិត ឈ្មោះក្រុង តំបន់
  3. ភាគ១
  4. ភាគ២
  5. ភាគ៣
  6. ភាគ៤
  7. ភាគ៥
  8. ភាគ៦

, , , , , ,

  1. #1 by តា ម៉ាប់ on ខែមករា 26, 2012 - 6:24 ល្ងាច

    Liu Biao, Sun Jian និង Sun Wen Tai ជាមនុស្ស​តែ​មួយ​ទេតាស​ Sun Ce បាន​ជា​កូន​ច្បងរបស់​ Sun Jian/Wen Tai ។

    • #2 by តៀមកាហ្វេ on ខែមករា 26, 2012 - 8:09 ល្ងាច

      កែរួចហើយ! កំហុសស្តាប់ព្រោះមើលវីដេអូទេ។
      Sun Wen Tai និង Sun Jian ជាឈ្មោះម​នុស្សតែមួយ Sun Quan អាយុ៩ឆ្នាំ ជាកូន Sun Wen Tai តែ Liu Biao ជាចៅហ្វាយស្រុក Jing Zhou។ មើលទីនេះ http://kongming.net/novel/

  2. #5 by Long on ខែមករា 28, 2012 - 9:05 ល្ងាច

    ខានមកលេងយូរ បងដាក់សុទ្ធតែសាមកុកអោយមើល! តៀមនេះប្លែកមែន! មកនេះមិនមែនមកសងលុយបងទេ! ហិហិ! មកខ្ចីថែម!

    • #6 by តៀមកាហ្វេ on ខែមករា 29, 2012 - 7:39 ព្រឹក

      ចាស់គំនិត អត់អីសរសេរ! សរសេរសាមកុកទុកមើលលេងទៅ!
      ពេលមើលវិដេអូហើយ ដកស្រង់ពាក្យល្អៗមកទុក ឃើញថាចាំបានច្រើនជាងមើលហើយទុកចោល។

  3. #7 by ស្រុកស្រែ on ខែ​កុម្ភៈ 10, 2012 - 9:18 ល្ងាច

    ខាងលើ គឺជាកូដ Live Traffic Feed

    • #8 by តៀមកាហ្វេ on ខែ​កុម្ភៈ 11, 2012 - 9:18 ព្រឹក

      ដាក់ហើយ អត់មានឃើញអីផងហ្នឹងបង? ខ្ញុំចង់ទូរស័ព្ទទៅបង បងអាចស៊ីញ៉ូខ្ញុំបន្តិចបានទេ? ០៩៣៧៨៧៩៦៨

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: