ទិញកង់ជិះ​ដើម្បី​ប្រយោជន៍៥យ៉ាង

ព្រឹកមិញជិះកាត់ស្ថានីយ៍ឥន្ធនៈមួយកន្លែង ឃើញថាសាំង Supper មួយលីត្រឡើងដល់ ៥៨០០រៀលហើយ ដូច្នេះក៏ពិចារណាថា គួរទិញសេះជិះ ឬទិញកង់។ តាមការយល់ឃើញ ជិះសេះមានការលំបាកមួយចំនួន ដូចជាតម្លៃថ្លៃ ថែទំជម្ងឺ កើបលាមកវា ខូចបរិស្ថានក្រុង និងរកស្មៅឲ្យស៊ីអត់បាន ដូច្នេះមានតែកង់ទេ ទើបប្រសើរជាង។

យើងអាចទទួលយកប្រយោជន៍ប្រាំយ៉ាងដូចជា៖

  1. កាត់បន្ថយចំណាយលើប្រេងសាំង ប្រេងម៉ាស៊ីន ជួសជុល ថ្លៃរំលោះ
  2. ចូលរួមស្រឡាញ់ និងថែទាំបរិស្ថាន
  3. កាត់បន្ថយការកកស្ទះចរាចរណ៍ (ស្ទះខ្លាំងលើកសែងបានយ៉ាងស្រួល)
  4. ហាត់ប្រាណដើម្បីសុខភាព
  5. សុវត្ថិភាពច្រើន

បន្ទាប់ពីការពិចារណាហើយ ថ្ងៃត្រង់ស្ទុះវឹងទៅផ្សារហេងលីមើលអាចាស់គេថ្មីយើង (ជជុះ) មួយ តែដោយតម្លៃថ្លៃៗពេក ក៏ទូរស័ព្ទសួរបងម្នាក់ (មិត្តភក្តិបង) ដែលគាត់ទើបតែនឹងទិញកាលពីមួយខែមុន ហើយឮល្ហៀងៗថាចង់ដូរយកអាល្អនិងថ្លៃជាងហ្នឹង ក៏សុំគាត់កាត់កងចែកឲ្យមក ក្នុងតម្លៃ៥០ដុល្លា។ កាលគាត់ទិញតម្លៃ ៧៥ដុល្លា ដូច្នេះឃើញថាខ្ញុំទិញបានថោកហើយ គឺថោកជាង២៥ដុល្លា។😀

  1. #1 by លី កល្យាណ on ខែ​កុម្ភៈ 17, 2012 - 4:18 ល្ងាច

    គាំទ្រម៉ាទំហឹងចំពោះរឿងទិញកង់ជិះការពារបរិស្ថាន និងថែទាំចំណូលរបស់យើង។
    តែកង់មួយដែលខ្ញុំកំពុងសម្លឹងនោះវាមានតម្លៃដល់​ទៅបីរយដុល្លារ។ ចាំវាចុះនៅសល់ត្រឹម ១០០ ចាំទិញជិះ។

  2. #4 by លី កល្យាណ on ខែ​កុម្ភៈ 17, 2012 - 7:01 ល្ងាច

    ចាសថ្មីមែនលោក តែមើលទៅមាំល្អណាស់ ខ្ញុំដើរកាត់សម្លឹងវារាល់ថ្ងៃ។
    ប្រហែលជាគោរពតាមខំមិនរបស់លោកតៀមកាហ្វេហើយ!
    ទៅរកអាជជុះវិញបាត់មិនសូវស្តាយ ។
    អរគុណម្ចាស់តៀម ជឿកាហ្វេសិនង៉ៃនេះ ង៉ៃក្រោយចាំទូទាត់សរុប!

  3. #8 by ឌីយ៉ា on ខែ​កុម្ភៈ 18, 2012 - 5:40 ព្រឹក

    ខ្ញុំក៏កំពុងតែរកទិញកង់មួយដែរ រកអាតម្លៃប្រហាក់ប្រហែលហ្នឹងដែរហ្នឹង! តាមពិតទៅរកតាំងពីអាទិត្រមុនម៉្លេះ តែអារម្មណ៍គិតថានៅចង់ជិះម៉ូតូជាង ក៏ចេះតែបន្តទៅ

    • #9 by តៀមកាហ្វេ on ខែ​កុម្ភៈ 18, 2012 - 8:37 ព្រឹក

      ខ្ញុំកំពុងតែសួរខ្លួនឯងដែរ តើជិះបានម៉ានងៃ? សង្ស័យអត់បានម៉ាខែ ក៏ទុកចោលទេ! ហិហិ ព្យាយាម ដើម្បីសុខភាព និងបរិស្ថាន

      • #10 by ឌីយ៉ា on ខែ​កុម្ភៈ 23, 2012 - 11:18 ល្ងាច

        ដើមខែនេះសម្រេចចិត្តថាទិញកង់មែនទែនហើយខ្ញុំ

      • #11 by ឌីយ៉ា on ខែ​កុម្ភៈ 23, 2012 - 11:18 ល្ងាច

        ដើមខែនេះសម្រេចចិត្តថាទិញកង់មែនទែនហើយខ្ញុំ! ហិហិ

  4. #13 by ស្រុកស្រែ on ខែ​កុម្ភៈ 23, 2012 - 1:51 ល្ងាច

    ល្អតើតៀមកាហ្វេ… ថ្ងៃមុន ស្រីៗ គាត់សួរខ្ញុំ, បងចង់ធាក់កង់អត់? ខ្ញុំឆ្លើយ​ទាំង​ព្រាវទៅ៖ បងចង់តើ..!! គាត់ថា គិត​រក​ចង់ទិញកង់មួយអោយ​ខ្ញុំធាក់មកធ្វើការ ដើម្បីជាការហាត់ប្រាណផង និងចំណេញថ្លៃសាំងផង ព្រោះសាំងឥឡូវ ចងកំហឹង​អត់ស្រកចុះសោះ… ដល់តៀមកាហ្វេ​លើក​ឡើង​ពី​រឿង​នេះ មើល​ទៅ​ប្រហែល​ជា​ ខ្ញុំ​ត្រូវ​ជិះកង់​ទៅ​ធ្វើ​ការ​មែន​ហើយ…។​

  5. #15 by somada on ខែ​មីនា 2, 2012 - 12:31 ល្ងាច

    ពិតជាយុវជនគម្រូមែន រួមគ្នាជួយការពារបរិស្ថាន !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: