ព្រឹកមិញជិះកាត់ស្ថានីយ៍ឥន្ធនៈមួយកន្លែង ឃើញថាសាំង Supper មួយលីត្រឡើងដល់ ៥៨០០រៀលហើយ ដូច្នេះក៏ពិចារណាថា គួរទិញសេះជិះ ឬទិញកង់។ តាមការយល់ឃើញ ជិះសេះមានការលំបាកមួយចំនួន ដូចជាតម្លៃថ្លៃ ថែទំជម្ងឺ កើបលាមកវា ខូចបរិស្ថានក្រុង និងរកស្មៅឲ្យស៊ីអត់បាន ដូច្នេះមានតែកង់ទេ ទើបប្រសើរជាង។
យើងអាចទទួលយកប្រយោជន៍ប្រាំយ៉ាងដូចជា៖
- កាត់បន្ថយចំណាយលើប្រេងសាំង ប្រេងម៉ាស៊ីន ជួសជុល ថ្លៃរំលោះ
- ចូលរួមស្រឡាញ់ និងថែទាំបរិស្ថាន
- កាត់បន្ថយការកកស្ទះចរាចរណ៍ (ស្ទះខ្លាំងលើកសែងបានយ៉ាងស្រួល)
- ហាត់ប្រាណដើម្បីសុខភាព
- សុវត្ថិភាពច្រើន
បន្ទាប់ពីការពិចារណាហើយ ថ្ងៃត្រង់ស្ទុះវឹងទៅផ្សារហេងលីមើលអាចាស់គេថ្មីយើង (ជជុះ) មួយ តែដោយតម្លៃថ្លៃៗពេក ក៏ទូរស័ព្ទសួរបងម្នាក់ (មិត្តភក្តិបង) ដែលគាត់ទើបតែនឹងទិញកាលពីមួយខែមុន ហើយឮល្ហៀងៗថាចង់ដូរយកអាល្អនិងថ្លៃជាងហ្នឹង ក៏សុំគាត់កាត់កងចែកឲ្យមក ក្នុងតម្លៃ៥០ដុល្លា។ កាលគាត់ទិញតម្លៃ ៧៥ដុល្លា ដូច្នេះឃើញថាខ្ញុំទិញបានថោកហើយ គឺថោកជាង២៥ដុល្លា។ 😀
#1 by លី កល្យាណ on ខែកុម្ភៈ 17, 2012 - 4:18 ល្ងាច
គាំទ្រម៉ាទំហឹងចំពោះរឿងទិញកង់ជិះការពារបរិស្ថាន និងថែទាំចំណូលរបស់យើង។
តែកង់មួយដែលខ្ញុំកំពុងសម្លឹងនោះវាមានតម្លៃដល់ទៅបីរយដុល្លារ។ ចាំវាចុះនៅសល់ត្រឹម ១០០ ចាំទិញជិះ។
#2 by តៀមកាហ្វេ on ខែកុម្ភៈ 17, 2012 - 4:46 ល្ងាច
ថ្មីឬបង? ទៅរកជជុះជិះទៅ ធូថ្លៃជាង!
#3 by តា ម៉ាប់ on ខែមីនា 21, 2012 - 5:06 ល្ងាច
បងកល្យាណអា ៣០០ ណឹង ចាំទិញ ២ នាក់
#4 by លី កល្យាណ on ខែកុម្ភៈ 17, 2012 - 7:01 ល្ងាច
ចាសថ្មីមែនលោក តែមើលទៅមាំល្អណាស់ ខ្ញុំដើរកាត់សម្លឹងវារាល់ថ្ងៃ។
ប្រហែលជាគោរពតាមខំមិនរបស់លោកតៀមកាហ្វេហើយ!
ទៅរកអាជជុះវិញបាត់មិនសូវស្តាយ ។
អរគុណម្ចាស់តៀម ជឿកាហ្វេសិនង៉ៃនេះ ង៉ៃក្រោយចាំទូទាត់សរុប!
#5 by តៀមកាហ្វេ on ខែកុម្ភៈ 17, 2012 - 8:57 ល្ងាច
ងៃក្រោយយកលុយមកផង ងៃនេះឲ្យជឿម្តងចុះ 🙂
#6 by លី កល្យាណ on ខែកុម្ភៈ 18, 2012 - 11:38 ព្រឹក
ចឹងកុំឱ្យម្ចាស់តៀមទារទាន់សុំផ្ទេរតាមកុង 😀
#7 by តៀមកាហ្វេ on ខែកុម្ភៈ 18, 2012 - 1:51 ល្ងាច
😆
#8 by ឌីយ៉ា on ខែកុម្ភៈ 18, 2012 - 5:40 ព្រឹក
ខ្ញុំក៏កំពុងតែរកទិញកង់មួយដែរ រកអាតម្លៃប្រហាក់ប្រហែលហ្នឹងដែរហ្នឹង! តាមពិតទៅរកតាំងពីអាទិត្រមុនម៉្លេះ តែអារម្មណ៍គិតថានៅចង់ជិះម៉ូតូជាង ក៏ចេះតែបន្តទៅ
#9 by តៀមកាហ្វេ on ខែកុម្ភៈ 18, 2012 - 8:37 ព្រឹក
ខ្ញុំកំពុងតែសួរខ្លួនឯងដែរ តើជិះបានម៉ានងៃ? សង្ស័យអត់បានម៉ាខែ ក៏ទុកចោលទេ! ហិហិ ព្យាយាម ដើម្បីសុខភាព និងបរិស្ថាន
#10 by ឌីយ៉ា on ខែកុម្ភៈ 23, 2012 - 11:18 ល្ងាច
ដើមខែនេះសម្រេចចិត្តថាទិញកង់មែនទែនហើយខ្ញុំ
#11 by ឌីយ៉ា on ខែកុម្ភៈ 23, 2012 - 11:18 ល្ងាច
ដើមខែនេះសម្រេចចិត្តថាទិញកង់មែនទែនហើយខ្ញុំ! ហិហិ
#12 by តៀមកាហ្វេ on ខែកុម្ភៈ 24, 2012 - 10:18 ព្រឹក
ទិញទៅ! ជិះដង្ហែជុំវិញក្រុង
#13 by ស្រុកស្រែ on ខែកុម្ភៈ 23, 2012 - 1:51 ល្ងាច
ល្អតើតៀមកាហ្វេ… ថ្ងៃមុន ស្រីៗ គាត់សួរខ្ញុំ, បងចង់ធាក់កង់អត់? ខ្ញុំឆ្លើយទាំងព្រាវទៅ៖ បងចង់តើ..!! គាត់ថា គិតរកចង់ទិញកង់មួយអោយខ្ញុំធាក់មកធ្វើការ ដើម្បីជាការហាត់ប្រាណផង និងចំណេញថ្លៃសាំងផង ព្រោះសាំងឥឡូវ ចងកំហឹងអត់ស្រកចុះសោះ… ដល់តៀមកាហ្វេលើកឡើងពីរឿងនេះ មើលទៅប្រហែលជា ខ្ញុំត្រូវជិះកង់ទៅធ្វើការមែនហើយ…។
#14 by តៀមកាហ្វេ on ខែកុម្ភៈ 24, 2012 - 10:17 ព្រឹក
ហិហិ
#15 by somada on ខែមីនា 2, 2012 - 12:31 ល្ងាច
ពិតជាយុវជនគម្រូមែន រួមគ្នាជួយការពារបរិស្ថាន !