ស្វែងយល់ពាក្យថា​ «ពិធីករ/ពិធីការនី» និង «អ្នកធ្វើអត្ថាធិប្បាយ»

សួស្តីបងប្អូនអ្នកនិយមរសកាហ្វេនៅតៀមកាហ្វេនេះជាទីមេត្រី!

សូមជម្រាបសួរសុខទុកតាមរយៈអត្ថបទនេះ សង្ឃឹមថាបងប្អូនពិតជាមានសុខភាពល្អបរិបូរនិងប្រកបដោយសុភមង្គលក្នុងជីវិត។

ខ្ញុំពិតជាខានសរសេរអត្ថបទយូរថ្ងៃក្រែលហើយ ធ្វើឲ្យមិត្តអ្នកអានមួយចំនួនដែលនិយមរសកាហ្វេនៅទីនេះខកចិត្ត ចង់ហៅខ្ញុំទៅប៉ាវបាយម្តងម្កាលផង។ ដូច្នេះថ្ងៃនេះខ្ញុំសូមយកឱកាស កោះហៅបងប្អូនមកសិក្សា ស្វែងយល់ និងវែកញែកពីភាពត្រឹមត្រូវ រវាងពាក្យថា «ពិធីករ/ពិធីការនី» និង «អ្នកធ្វើអត្ថាធិប្បាយ» តើមួយណាជាពាក្យដែលប្រើត្រឹមត្រូវបំផុត។

កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានអានអត្ថបទមួយក្នុងប្លុក «គូទខ្យង» ដែលនិយាយពីអតីកាលមួយរបស់លោក គង្គ ប៊ុនឈឿន ត្រង់ចំណុចមួយសរសេរថា៖

ក្នុងសៀភៅ «ទំនួញប៉ាកាស្នេហ៏» ទំព័រទី៣៧ លោកគង្គ ប៊ុនឈឿន បានបានសរសេរថា៖

កាលពីឆ្នាំ ១៩៦០ ខ្ញុំបានឃើញក្រុមភ្លេងក្រសួងឃោសនាការជាតិ ដែលជាក្រុមភ្លេងល្បីឈ្មោះជាងគេនាសម័យនោះ (ព្រោះដឹកនាំដោយតន្រ្តីករជើងចាស់ គឺលោក ពៅ ស៊ីផូ និងលោក ភួង បូផា ព្រមទាំងអ្នកចម្រៀងឯកៗ ដូចជាលោក ស៊ីន ស៊ីសាមុត លោក សុស ម៉ាត់ និងនាង កែវ សេដ្ឋា) បានមកប្រគុំនៅខែត្របាត់ដំបង ក្នុងបេសកកម្មដង្ហែតាមព្រះរាជដំណើរសម្តេចឪជាអម្ចាស់ ដែលកាលណោះនៅជាសម្តេចព្រះឧបយុវរាជ។

ក្នុងរាត្រីដំបូង ដែលប្រគុំនៅមណ្ឌលកីឡាស្ថានខែត្រ ដើម្បីជូនសាធារណជនមើលកម្សាន្តនោះ ខ្ញុំដែលបានទៅមើលក្នុងពេលនោះដែរ បានឃើញលោក ម៉ា ឡៅពី ដែលជាអ្នកធ្វើអត្ថាធិប្បាយ (១) ប្រចាំវង់តន្រ្តី បានតែងទំនុកច្រៀងមួយភ្លាមៗបន្ទាប់ពីឃើញយុវនារីដ៏មានរូបស្អាតម្នាក់ ទៅឈរមើលវង់ភ្លេងនោះដែរ។ ដោយនារីនោះ មានសៀតផ្កាកុលាបក្រហមនៅសក់ លោកក៏បានប្រកាសជាឧឡាឬកនៅពេលនោះថា «ដើម្បីជាអនុស្សាវរីយ៍របស់វង់តន្រ្តីឃោសនាការជាតិ ដែលមកប្រគុំក្នុងខែត្របាត់ដំបងនេះ ខ្ញុំសូមជូនបទចម្រៀងដ៏ថ្មីស្រឡាងមួយបទ ដែលខ្ញុំទើបនឹងតែងរួចអំបាញ់ម៉ិញ ប្រគល់ជូនលោក សុស ម៉ាត់ ច្រៀង ឈ្មោះថាបទ «កុលាបក្រហម»។» read more


(១) បច្ចុប្បន្នគេប្រើពាក្យថា «ពិធីករ»

ត្រង់ចំណុចនេះខ្ញុំចង់លើកមកវិភាគថា តើពាក្យថា«ពិធីករ ឬ ពិធីការនី» ដែលយើងប្រើសំដៅលើអ្នកនិយាយកម្មវិធីទូរទស្សន៍ឬវិទ្យុទាំងនោះ តើចាប់ផ្តើមពីពេលណា? ហើយត្រឹមត្រូវឬទេ?

បើតាមការស្វែងយល់ពីពាក្យរបស់លោកគង្គ ប៊ុនឈឿន គឺឲ្យដឹងថា កាលពីជំនាន់លោកនោះ គេមិនប្រើពាក្យ«ពិធីករ ឬពិធីការនី» នេះទេ គឺគេប្រើពាក្យថា «អ្នកធ្វើអត្ថាធិប្បាយ»។ ព្រោះតាមខ្ញុំយល់ ខ្ញុំគិតថាពាក្យថា «ពិធីករ ឬ ពិធីការនី» ដែលយើងប្រើរាល់ថ្ងៃនេះ គួរប្រើជាមួយអ្នករៀបចំកម្មវិធី ឬអ្នកទទួលបន្ទុក និងគ្រប់គ្រងកម្មវិធី។ ឧទា. លោក អ៊ិត សេដ្ឋា ដែលជាអ្នកគ្រប់គ្រង និងរៀបចំកម្មវិធីមន្តស្នេហ៏សំនៀង របស់ទូរទស្សន៍ CTN លោកអាចហៅបានថា ជាពិធីករ តែបើសិនករណីលោក គ្រាន់តែជាអ្នកនិយាយ ឬធ្វើអត្ថធិប្បាយនៅលើឆាក ដែលស្ថិតក្រោមការគ្រប់គ្រងពីមនុស្សដទៃផ្សេងទៀត គាត់ត្រូវបានហៅថា ជាអ្នកធ្វើអត្ថាធិប្បាយតែប៉ុណ្នោះ។

ការយល់ឃើញរបស់ខ្ញុំនេះ ខ្ញុំមិនឲ្យតម្លៃថាត្រឹមត្រូវ ឬយ៉ាងណាទេ។ ឱកាសបន្តនេះ ខ្ញុំសូមប្រគេន និងអញ្ជើញបងប្អូនដែលចូលចិត្តការសិក្សាពីពាក្យខ្មែរ ចូលរួមផ្តល់មតិ ចែករំលែកការចេះដឹងតាមការគួរផងចុះ។

———————————-

Related Articles

  1. #1 by ស្រុកស្រែ on ខែ​មីនា 28, 2012 - 7:53 ល្ងាច

    វាជាទំលាប់ពិបាកកែទៅហើយ តៀមកាហ្វេអើយ… ព្រោះការហៅខ្លួនអែងថា “ពិធីករ” នេះ អត់មានអ្វីខុសប្លែកពីអ្នកសំដែងបច្ចុប្បន្ន ដែលខំអួតហៅខ្លួនឯងថា “តារា” ដូច្នេះដែរ។ តួកុនធំៗរបស់ហូលីវូត ដែលសំដែងមួយរឿងស៊ី ២០លានដុល្លារ គេប្រើពាក្យត្រឹមតែសិល្បករ សិល្បការិនី (Actor and Actrees)… ចំណែកអ្នកសំដែងខ្មែរយើង ខ្លះរាំលើកឆាកអោយគេថតចំរៀងខារ៉ាអូខេបាន ១បទសោះ តែខំលើកខ្លួនឯងដោយមិនចេះខ្មាស់ ថាជា “តារាភាពយន្ត” ដែរ។ ដោយវក់នឹងពាក្យ តារានេះ ស្រុកយើង មានរហូតដល់ទៅ “តារាទូរស័ព្ទ” ដែលទូរស័ព្ទសុំបទចំរៀងតាមវិទ្យុ ដោយអត់ដេក អត់ពួន… អស់ប៉ុន្មានអស់ទៅ អោយតែមានងារជាតារានឹងគេ…😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: