ចម្រៀងលោមស្នេហ៍

I-រលឹមស្រិចៗរំលេចជាភ្លេង ខ្យល់បក់បន្លែងរែងជាចង្វាក់
បងតែងទំនុកជូនស្រស់វលក្ខណ៍ ចម្រៀងបញ្ជាក់ជម្រៅក្តីស្នេហ៍។

II-សារភាពសារភាពសារភាពៗ ពិតស្នេហ៍ជ្រួតជ្រាបចិត្តឥតគេចកែ
ស្រឡាញ់អូនមួយធានាថ្នមថែ មិនឲ្យមាសស្នេហ៍អាក់អន់ចិន្តា។

III-ជឿចុះ ជឿចុះ ជឿចុះ ណាស្រី ដួងចិត្តភក្តីមិនក្បត់សន្យា
ស្រឡាញ់អូនពិតហ៊ានពុះឱរ៉ា ទោះជាមរណាក៏នៅតែស្នេហ៍។

IV-ចម្រៀងក្តីស្នេហ៍ថែជូនពិសី ភ្លៀងជាសាក្សីនៃយើងទាំងទ្វេរ
បើខុសបំណងអូនឆ្លើយថាទេ ពិតស្លាប់ព្រោះតែឈឺគ្រាំបេះដូង។

  1. #1 by ព្រឹក្សា on ខែ​មេសា 22, 2012 - 1:06 ល្ងាច

    ច្រៀងតាមបទអីទៅបង ?

    • #2 by ឧត្តម on ខែ​មេសា 22, 2012 - 2:01 ល្ងាច

      ជាបទពាក្យប្រាំបី អញ្ចឹងបទពីដើមមានច្រើន។ អាចស្រមៃរកមកច្រៀងលេងបាន។ :)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: