បុប្ផាចុងឃ្នាស

ទុកជាអនុស្សាវរីយ៍ដំណើរទៅលេងបឹងទន្លេសាបថ្ងៃនេះ (១៨ មេសា ២០១២)។

I-សូរិយាទន់ទាបរៀបលិចឯនាយ ឃើញពីចម្ងាយគួរស្តាយវេលា
នឹករូបសម្ភស្សស្រស់លើសពណ៌នា ឆក់គួចចិន្តាកំឡោះភ្នំពេញ។

II-ភូមិបណ្តែតទឹកគួរនឹកអាល័យ ចុងឃ្នាសនៅឆ្ងាយតែចិត្តទន្ទេញ
ចង់បានវេលាដូចល្ងាចម្សិលមិញ បងនិងសម្លាញ់ឃើញខ្នាញ់ដក់ចិត្ត។

R-អូនជាបុប្ផារីកកណ្តាលបឹង ឆាបដួងព្រលឹងឲ្យបងរែងគិត
បងជាទេសចរលួចផ្សងចងចិត្ត មិនឲ្យមាសស្និទ្ធរបូតបានឡើយ។

III-បឹងទន្លេសាបខាបចិត្តខ្ញុំទៅ យកផ្ញើរទុកនៅនឹងពៅត្រាណត្រើយ
បើពិតនិស្ស័យចារជាគូរកើយ សូមឆ្លើយមួយម៉ាត់ឲ្យបាត់សង្ស័យ។

  1. #1 by ព្រឹក្សា on ខែ​មេសា 26, 2012 - 3:53 ល្ងាច

    បងដើរកំសាន្តបានច្រើនកន្លែង ហើយកត់ត្រាបានចម្រៀងតាមទីតាំងភូមិសាស្រ្ត ថែមទៀត ។​

    • #2 by ឧត្តម on ខែ​មេសា 27, 2012 - 12:00 ល្ងាច

      សរសេរលេងៗ ទុកជាអនុស្សាវរីយ៍ណា! អរគុណដែលមកលេងជារឿយៗ

      • #3 by ព្រឹក្សា on ខែ​មេសា 29, 2012 - 7:46 ព្រឹក

        ប្អូនចង់អោយបងសរសេរថែមទៀត
        ភាសាចម្រៀង ជួយបន្ថូអារម្មណ៍ណាបង !

        • #4 by ឧត្តម on ខែ​មេសា 29, 2012 - 10:44 ព្រឹក

          អរគុណ! ខ្ញុំមិនមែនកវីនិពន្ធទេ ចឹងត្រូវចំណាយពេលរៀនសរសេរ និងប្រើអារម្មណ៍បន្តិច។ អរគុណណា

  2. #5 by ព្រឹក្សា on ខែ​ឧសភា 1, 2012 - 1:03 ល្ងាច

    អរគុណដែលបានឆ្លើយតប !

    • #6 by ឧត្តម on ខែ​ឧសភា 5, 2012 - 4:16 ល្ងាច

      អរគុណដែលឧស្សាហ៍មកលេងដូចគ្នា

      • #7 by ព្រឹក្សា on ខែ​ឧសភា 9, 2012 - 5:32 ល្ងាច

        រីករាយ ពេលបងជាអ្នកភូមិផងរបងជាមួយ ចេះរាប់អាន ព្រឹក្សា ក៏ដូចបងប្អូនវឹតប្រេស ទាំងឡាយ ដែលមានសន្តានចិត្តទំនាក់ទំនង ។

  3. #10 by ក្មេងស្រែ on ខែមិថុនា 14, 2012 - 3:31 ល្ងាច

    បុប្ផាចុងឃ្នៀស ឈ្មោះ «ង្វៀង ធីយ៉ុង» ហ្នឹង​ហី?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: