អ្នកម្តាយភិរម្យ

សូមជូនកំណាព្យ រូបរាងជាទំនុកច្រៀងមួយបទនេះ ជូនអ្នកម្តាយគ្រប់រូប ក្នុងថ្ងៃទិវារ«រំឮកព្រះគុណ» ថ្ងៃទី១៣ ខែឧសភានេះ។ សូមអ្នកម្តាយគ្រប់រូបទទួលបានព្រះសុខភាពបរិបូរណ៍ ព្រះជន្មាយឺនយូរ ដើម្បីជាម្លប់ដល់កូនប្រុសកូនស្រីតរៀងទៅ។

ខ្ញុំពិតជាចង់ឲ្យទំនុកច្រៀងនេះ មានរូបរាងពិតប្រកដជាតន្រ្តី ដើម្បីបំពេរកូនប្រុសកូនស្រី និងថ្វាយដល់អ្នកម្តាយទាំងអស់ក្នុងលោកនេះ តែគួរឲ្យស្តាយខ្ញុំអត់ចេះភ្លេង!

«អ្នកម្តាយភិរម្យ»

I-ឱអ្នកម្តាយកូនអើយ.. អ្នកម្តាយចាស់ហើយ កូនសូមវន្ទា
គោរពប្រណិប័តន៍អ្នកម្តាយមហិមា ដែលកូនរាល់គ្នា ជ្រកម្លប់ព្រះបារមី។

II-ឱអ្នកម្តាយនៃខ្ញុំ.. កូនរស់ព្រោះគុណ ទឹកដោះម្តាយថ្លៃ
ទោះសងម៉ឺនជាតិឥតរួចតម្លៃ ទឹកដោះម្ចាស់ស្រី ប្រណីកូនរាល់គ្នា។

III(R)-សូរិយានៅតែរះរេ ដួងខែនៅមានរស្មី កូនប្រុសកូនស្រី សូមក្រាបទៀបព្រះបាទា
នៃព្រះកន្លោង ដ៏មហិមា ក្នុងថ្ងៃទិវារ រំឮកព្រះគុណ។

IV-ឱទេវតាអង្គឥន្ទព្រហ្ម គង់ស្ថានឧត្តមប្រសើរ សូមយាងដំណើរ មកជួយប្រោះព្រំ
ថ្វាយព្រះសុខភាព អ្នកម្តាយភិរម្យ បរិបូរណ៍ឧត្តម ព្រះជន្មាយឺនយូរ។

  1. បញ្ចេញមតិ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: