ស្នេហ៍ដែលឥតន័យ

មើលទៅមេឃចម្លែកក្នុងចិត្ត ផ្ទៃងងឹតឥតយល់រស្មី
ដូចក្តីស្នេហា ប្រេះឆាគ្មានថ្ងៃវិលវៃ រឿងបងនឹងស្រីសល់តែក្តីសោកដួងចិត្ត។

ពពកខ្មៅបិទបាំងសុរិយា ក្តីស្នេហាដែលរងវិបត្តិ
ព្យុះបោកបក់គ្រប ដណ្តប់វេលាយប់ស្ងាត់ មនុស្សម្នាសព្វសត្វញ័រភិតភ័យព្រោះតែអ្នក។

អស់ឱក្តីស្នេហ៍ ស្នេហ៍ដែលធ្លាប់ជឿជាក់ ឥឡូវហាស្លាក់ ខ្ជាក់ទៅវាស្លែង ចម្បែងហរទ័យ។

តើមានថ្ងៃដូចដើមវិញទេ ស្នេហ៍បុព្វេជាក្តីស្រមៃ ឱព្រះអាទិត្យ កម្រិតឲ្យខ្ញុំភិតភ័យ មិនចេញរស្មី ស្នេហ៍ឥតន័យ បានត្រឹមសុបិន។

  1. #1 by ភរិយានិងម្ដាយម្នាក់ on ខែកក្កដា 28, 2012 - 5:06 ល្ងាច

    ចុះប៉ុន្មានបទនេះសូទ្ធតែបទសោកសៅព្រាត់ប្រាសម្ល៉េះ?

    • #2 by ឧត្តម on ខែកក្កដា 28, 2012 - 6:09 ល្ងាច

      😀 ព្រោះប៉ុន្មានថ្ងៃនេះមានអារម្មណ៍ថាឯកោពេកបង! ទើបខួរក្បាលឲ្យដៃសរសេរតែទំនុកក្រៀមក្រំខ្លោចផ្សាដូច្នេះ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: