លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហាក់កំពុង​បន្ទាប​តម្លៃ​តំណែង​របស់លោក​ស្មើបាតពាង

មួយរយៈកាលថ្មីៗនេះ ស្ថានការណ៍​នយោបាយ​កម្ពុជា​កំពុង​មមាញឹកយ៉ាង​ខ្លាំង ទាំង​គណបក្សជំទាស់ និងគណបក្សកាន់អំណាច​របស់​លោកនាយករដ្ឋមន្រ្តី​ហ៊ុនសែន ដោយម្នាក់ៗ​ប្រឹងប្រែងរៀងៗខ្លួន​ ស្រូបនិងស្តាប្រជាប្រិយភាពជាថ្មី​មុន​បោះឆ្នោតសកល​ឆ្នាំ២០១៣ខាងមុខ​។

អ្វី​ដែល​ធ្វើ​ឲ្យខ្ញុំមាន​ការ​កត់សំគាល់ជាង​គេ គឺព័ត៌មាន​ស្តី​ពី​មរណៈភាព​របស់​យុវជន​ស្ម័គ្រ​ចិត្ត​វាស់វែង​ដី​របស់​លោក​នាយករដ្ឋមន្រ្តី​ បាន​បាត់បង់ជីវិត​នៅក្នុងពេល​បំពេញមុខងារ​នៅខែត្រក្រចេះ។ ខ្ញុំស្ទើរតែ​មិនជឿថា​គុណសម្បត្តិ​របស់​យុវជនស្ម័គ្រ​ចិត្តម្នាក់នេះ បាន​ធ្វើឲ្យរង្គើ​ដល់បេះដូងលោក​នាយករដ្ឋមន្រ្តី ​រហូត​លោក​ទៅគោរពវិញាណក្ខន្ធដោយផ្ទាល់​ទាំងព្រលឹម​អុល កាលពីថ្ងៃ១វិច្ឆិកាកន្លងទៅថ្មីៗនេះ ព្រមទាំង​ចូលបុណ្យសព២ម៉ឺនដុល្លាផង ទាំងប្រាក់ខែលោកតែជាង១ពាន់ដុល្លាប៉ុណ្នោះ។​

មិន​សមល្មម​សម្រាប់​ក្តីអាណិត​របស់លោកចំពោះ​យុវជនកំសត់ លោក​នាយករដ្ឋមន្រ្តី​ហ៊ុនសែន ក៏បាន​​តែងតាំង​ម្តាយ​របស់យុវជននេះ​ឲ្យធ្វើ​ជា​ទីប្រឹក្សាផ្ទាល់​របស់លោកទៀតផង។ វា​ពិត​ហើយ​ថា​លោក​អាច​ស្រូបបាន​នូវ​ប្រជាប្រិយភាព​ច្រើនគួរសម​ពី​ក្រុមយុវជនស្ម័គ្រ​ចិត្ត​របស់​លោក ហើយគេក៏បាន​មើលឃើញដែរថា ការតែងតាំង​នេះលោកគ្រាន់តែចង់​ផ្តល់ប្រាក់កម្រៃខ្លះ និងឱកាសកើបកេងឬ​ឱកាស​រកស៊ី​ប៉ុណ្នោះជូនដល់គាត់ ប៉ុន្តែខណៈនេះដែរលោក​ហាក់កំពុងបន្ទាប​តម្លៃ​តំណែង​នាយករដ្ឋមន្រ្តី​របស់​លោកឲ្យស្មើរបាតពាង​ហើយ​នៅ​ពេលនេះ។ មិនត្រឹម​តែប្រជាជនកម្ពុជា​ប៉ុណ្នោះទេ ពិភពលោក​បាន​សើចចំអកលោករួចទៅហើយ ទោះគេ​មិន​បាននិយាយចេញ​មក​ខាងក្រៅក៏ដោយ គេថានាយករដ្ឋមន្រ្តីកម្ពុជា ជានយករដ្ឋមន្រ្តី​​ដ៏អន់ចំណេះជាងគេ​នៅក្នុងពិភពលោក ទើបលោកត្រូវការ​​មនុស្សជាច្រើនជួយ​ប្រឹក្សាយោបល់​ ជួយ​បំផ្លាញប្រាក់រដ្ឋ ហើយស្រ្តីម្នាក់នេះ ខ្ញុំមិនដឹងថាគាត់​មានចំណេះឬជំនាញខាង​អីនោះឡើយ ទើប​លោកត្រូវ​ការ​ការប្រឹក្សាយោបល់ពី​គាត់ដែរនោះ។

  1. #1 by Nataro on ខែវិច្ឆិកា 12, 2012 - 4:07 ល្ងាច

    ជិតបោះឆ្នោតគឺចឹងហើយ រាល់៥ឆ្នាំម្ដង ចេញមកប្លែកៗ ក្រុមយុវជនស្ម័គ្រ​ចិត្តទាំងនោះ សុទ្ធតែជាទីសំណព្វរបស់គាត់ហើយ។
    ក្រុមយុវជនស្ម័គ្រ​ចិត្តពេលឈឺថ្កាក់ស្អីនោះ សុទ្ធតែដឹកតាមឧទ្ធ​ម្ភាគចក្រ ឡានទាហានល្អថ្មីៗដឹកពួកគេ ពេលពួកគេសំរាកម្ដងៗ ឯងនៅឯបន្ទាយទាហានមែនទែន ឯណេះសុទ្ធតែឡានកញ្ចាស់ៗ ខ្លះសេសសល់តាំងពីមុនឆ្នាំ១៩៩៧ទៅទៀត។

  2. #2 by sumedhi on ខែវិច្ឆិកា 12, 2012 - 10:47 ល្ងាច

    ដើម្បីប្រជាភិថុតិ ប្រជានិយម តែជាតិហិនហោច លិចក្នុងភក់ជ្រៅ ។

  3. #3 by ម៉ាក់ស្រីតូចបីនាក់ on ខែវិច្ឆិកា 13, 2012 - 11:29 ល្ងាច

    ឧត្តមមិនខ្លាចឆេះតៀមកាហ្វេទេហេស?:mrgreen:

    • #4 by ឧត្តម on ខែវិច្ឆិកា 16, 2012 - 9:56 ព្រឹក

      ហិហិ ខ្លាចដែរ! តែបើមិននិយាយ ខ្លាចគេដៀមដាមថា គេឲ្យនិយាយឲ្យបញ្ចេញមតិហើយតែយើងមិនធ្វើតើ!

  4. #5 by David on ខែមករា 7, 2013 - 10:10 ព្រឹក

    ទីប្រឹក្សាត្រូវមានប្រភពគ្រប់ស្រទាប់វណ្ណៈ ។ ចេះមិនចេះយ៉ាងណានោះ បើបានតែងតាំងហើយ ត្រូវតែជាទីប្រឹក្សា ។ ដើម្បីអំណាចរឹងមាំ គេត្រូវប្រើវិធីគ្រប់បែបយ៉ាងចាក់រឹសឲ្យមាំ កសាងបណ្ដាញឲ្យរឹងមាំ មិនងាយដួលទេ តែបើដួលមុននឹងដួលក៏ពិបាកដែរ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: