តើ ទេព វង្ស ជានរណា?

តើ​អស់លោកអ្នកស្គាល់ច្បាស់ ពីសម្តេចសង្ឃរាជ ទេព វង្ស បានកម្រិតណា? មានប្រិយមិត្ត​ជាច្រើន ជាពិសេស​ក្រុម​យុវវ័យ តែង​មាន​ចម្ងល់ និង​ភ្ញាក់​ផ្អើល ចំពោះ​រាល់​សកម្មភាព ពេលកន្លងមក នៃសម្តេចសង្ឃ មាននាមថា ទេព វង្ស ទាំងពាក្យសម្តីក៏ដូចជាកាយវិការ ហាក់គ្មានភាពថ្លៃថ្នូរ កម្រោល មិនសមរម្យ ខ្វះការអប់រំ (ទោះជាចាស់ណាស់ហើយ) មិនសមនឹងភេទ ជាសមណៈសោះ ជាក់ស្តែងប្រតិកម្ម ដ៏អសុរសគ្មានសីលធម៌ នៃសម្តេចសង្ឃអង្គនេះ ឆ្លើយតប នឹងសំណួរអ្នកសារព័ត៌មាន ទាក់ទងទៅនឹងការបាត់បង់ ព្រះបរមសារីរិកធាតុ ព្រះបរមសម្ពុទ្ធ សក្យមុនី ដែលជាទីសក្ការៈ នៃពុទ្ធសាសនិកជន ក្នុងលោក។ ខ្ញុំគិតថាមិនចម្លែកទេ។ តើមានអ្វីខ្លះដែល សម្តេចសង្ឃអង្គនេះ មិនហ៊ានធ្វើ? ប្រជាពលរដ្ឋខ្មែរដែល មានវ័យលើស៤០ឆ្នាំ ឬលោកអ្នក ដែលធ្លាប់តាមដាន ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ពីការវិវត្តន៍ផ្នែកសាសនា និងនយោបាយនៅកម្ពុជា គួរអាចនៅចងចាំបានខ្លះ កាលក្រោយឆ្នាំ១៩៧៩ នៅពេលសម្តេច ទេព វង្ស កាន់តំណែងជា អនុប្រធានរដ្ឋសភា នៃរបបដែលហៅថា សាធារណរដ្ឋប្រជា មានិតកម្ពុជា លើកបន្តុបដោយយួន ដែលខ្ញុំសូមលើកយក ព្រឹត្តិការណ៍២គឺ ៖ ១/. គឺសម្តេច ទេព វង្ស នេះឯង ដែលជាអ្នកចេញបញ្ជា ឲ្យមានការចាប់ផ្សឹក ព្រះភិក្ខុសង្ឃ នៃគណៈធម្មយុត្តិកនិកាយ នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា រឿងនេះព្រះគ្រូមហា ងិន ភេន ឥន្ទប្បញ្ញោភិក្ខុ (សព្វថ្ងៃ គង់នៅស្រុកបារាំង) ព្រះអង្គដឹងយ៉ាងច្បាស់ ព្រោះលោកជាជនរងគ្រោះ នៃអំពើរើសអើងនិកាយ ដែលដឹកនាំដោយ សម្តេចសង្ឃ ទេព វង្ស នេះឯង។ កាលនោះ ព្រះគ្រូមហា បានដួលសន្លប់ភ្លាមៗទាំងជំហរ ពេលត្រូវគេចាប់បកស្បង់ចីវរ ពីព្រះកាយ។ បើខ្ញុំចាំមិនខុស (ទោះជាខ្ញុំនៅក្មេងក្តី) វត្តធម្មយុត្តិ នៅក្នុងស្រុកខ្មែរទាំងមូល មានវាសនាអភ័ព្វដូចគ្នា លើកលែងតែវត្តសុវណ្ណគិរី (ហៅវត្តជើងឆ្នុក) ដែល នៅស្រុកបាធាយប៉ុណ្ណោះ ដែលរួចផុតពីគ្រោះ ព្រោះគណៈសង្ឃកុម្មុយនីស្ត ទេព វង្ស នៅខ្លាចរអាខ្លះចំពោះ ព្រះគ្រូចៅអធិការ ប៉ែន សេន តែប៉ុណ្ណោះ។ ២/. ក្នុងនាមជាសង្ឃ, ជាអនុប្រធានរណសិរ្ស, ជាប្រធានរណសិរ្សសង្ឃ និង ជាអនុប្រធានរដ្ឋសភា ទោះបីយ៉ាងណា ក៏គួរដឹងថា ខ្លួនឯងគ្រងសំពត់អម្ចត់ ក្នុងនាមជាភិក្ខុភាវៈដែរ តែផ្ទុយទៅវិញ នៅពេលដែល រដ្ឋសភា សម័យនោះ ប្រជុំកាត់ទោស ប៉ុល ពត, អៀង សារី, ខៀវ សំផន គឺរដ្ឋសភា បានលើកដៃ ជាឯកច្ឆន្ទ អនុម័តកាត់ទោសប្រហារជីវិត គឺមានន័យថា អនុប្រធានរដ្ឋសភា ព្រះនាម ទេព វង្ស ក៏បានលើកដៃ តម្រូវឲ្យ ប្រហារជីវិតមនុស្ស នឹងគេដែរ។ លោកអ្នក គួរសាកសិក្សាមើលថា ក្នុងប្រវត្តិសាស្ត្រ ព្រះពុទ្ធសាសនាថេរវាទ តើមានប៉ុន្មានករណី ដែលព្រះភិក្ខុ១ ឬច្រើនអង្គ ហ៊ានលើកដៃសម្រេច ដាក់ ទោសប្រហារជីវិតមនុស្ស? ខ្ញុំរកឃើញតែម្នាក់ទេគឺ សម្តេចសង្ឃ ទេព វង្ស។

ដោយ សុរិយ វង្ស ទេវ័ន្ត

អានផងដែរ៖

  1. #1 by Nataro on ខែធ្នូ 30, 2013 - 10:30 ព្រឹក

    គាត់ចង់ក្លាយជាមារហើយ ​ មារផ្ញាញ់ព្រះ ទីបំផុត ការក្លែងខ្លួនគឺមិនបានសម្រេច!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: