ស្នាដៃអាណានិគម ៤ មិថុនា ១៩៤៩

Relate Articles:

Advertisements

16 មតិ

ស្ងោរប្រុសមុខខ្មូរ

ទំនងស្រក់ទឹកមាត់

16 មតិ

ប្រវត្តិសាស្រ្ត៖ ប្រភពនៃជម្លោះព្រុំដែនខ្មែរ-សៀម

នៅ​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ២០០៨​ មួយ​សប្តាហ៍​ប៉ុណ្ណោះ ក្រោយពី​អង្គការ​ UNESCO បាន​ចុះ​ប្រាសាទ​ព្រះវិហារទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​មនុស្ស​ ជាតិ ថៃ​បាន​ចាប់​ផ្តើម​រក​រឿង​កម្ពុជា បាន​ប្រកាស​ទាមទារ​ថា ដី​ដែល​មាន​ផ្ទៃ​៤,៦​គីឡូ​ម៉ែត្រ​ក្រឡា​នៅ​ជុំវិញ​ប្រាសាទ​នេះជា​របស់​ខ្លួន។ តាម​ពិត​ទៅជម្លោះ​ទឹកដី​និង​ព្រំដែន​រវាង​ថៃ​និង​កម្ពុជា មាន​មក​ជា​យូរលង់​កន្លង​មក​ហើយ។

ផែនទីកម្ពុជា-ថៃ © រូបថត​រក្សាសិទ្ធិផែនទីកម្ពុជា-ថៃ © រូបថត រក្សាសិទ្ធិ

បន្ទាត់​ព្រំដែន​បច្ចុប្បន្ន​ដែល​ខណ្ឌ​ចែក​កម្ពុជា និង​ថៃ​ជា​មរតក​ដែល​បន្សល់​ទុក​ពី​សម័យ​អាណានិគម​បារាំង។ ក៏ប៉ុន្តែ ជម្លោះ​ដែនដី​រវាង​ប្រទេស​ទាំងពីរ​ដែល​បន្ត​មាន​មក​ទល់​សព្វ​ថ្ងៃ ជា​អធិករណ៍​យូរ​លង់​ដែល​បាន​ចាក់​ឫស តាំងពី​សម័យ​មុន​បារាំង​មក​កាន់​កាប់​កម្ពុជា​ទៅ​ទៀត។

ជន​ជាតិ​សៀម ដែល​ចុះ​មក​ពី​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​ចិន បាន​មក​រស់​នៅ​លើ​ដែនដី នៃ​អាណាចក្រ​ខ្មែរ ម្តុំ​ប៉ែក​ខាង​ជើង​នៃ​ជួរ​ភ្នំ​ដងរែក​នៅ​ចុង​សតវត្សរ៍​ទី​៩។ បន្តិច​ម្តងៗ ពូជ​សាសន៍​នេះ ដែល​បាន​បង្កើត​រាជាណាចក្រ​មួយ​ឡើង ចូល​ប្លន់​អង្គរ​ម្តង​ជា​ពីរ​ដង វាយ​យក​ទឹកដី​ខ្មែរ ដោយ​លេប​យក​ទាំង​មូល​តែ​ម្តង​បណ្តា​ខេត្ត​ជាច្រើន។ កុំ​តែ​បាន​បារាំង ដែល​បាន​ដាក់​រាជាណាចក្រ​ខ្មែរ​ក្រោម​អាណាព្យាបាល​របស់​ខ្លួន​នៅ​ឆ្នាំ​១៨៦៣ ​ ម្ល៉េះ​សម បណ្តា​ខេត្ត​ខ្មែរ​មួយ​ចំនួន ដូច​យ៉ាង​សៀមរាប និង​បាត់ដំបង​ជាដើម ច្បាស់​ជា​ត្រូវ​បន្ត​ឋិត​នៅ​ក្រោម​ការ​កាន់កាប់​របស់​សៀម ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​មិន​ខាន​ឡើយ។

បារាំង​បាន​ប្រើ​ពេល​ជាង​៤០​ឆ្នាំ ដើម្បី​ចរចា​ជាមួយ​សៀម គាប​សង្កត់​សៀម និង​យក​ពី សៀម​មក​វិញ​ទឹកដី​ខ្មែរ​មួយ​ចំនួន។ ឧទាហរណ៍​ជាក់​ស្តែង តាម​រយៈ​សន្ធិសញ្ញា​ឆ្នាំ​១៨៩៣​ សៀម​បាន​ប្រគល់​ខេត្ត​ស្ទឹងត្រែង ហើយ​ក្រោយ​មក​ទៀត ផ្អែក​ទៅ​លើ​អនុសញ្ញា​ឆ្នាំ​១៩០៤ ខេត្ត​ម្លូព្រៃ និងទន្លេ​រពៅ មក​ឲ្យ​អាជ្ញាធរ​បារាំង​ដែល​ជា​អ្នក​ត្រួតត្រា​រាជាណាចក្រ​ខ្មែរ។ មិន​តែ​ប៉ុណ្ណោះ តាម​រយៈ​អនុសញ្ញា​ឆ្នាំ​១៩០៤ បារាំង និង​សៀម​ថែម​ទាំង​បាន​គ្រោង​ថា​នឹង​គូស​ឲ្យ​បាន​ច្បាស់​និង​ជា​ស្ថាពរ បន្ទាត់​ព្រំដែន​រវាង​កម្ពុជា​និង​សៀម។ បី​ឆ្នាំ​ក្រោយ​មក​ទៀត សន្ធិសញ្ញា​ឆ្នាំ​១៩០៧​បាន​តម្រូវ​ឲ្យ​សៀម​ប្រគល់​មក​វិញ ដែនដី​នៃ​ខេត្ត​បាត់ដំបង សៀមរាប និង​សេរីសោភ័ណ។ ជា​ថ្នូរ​វិញ បារាំង​ប្រគល់​ទៅ​ឲ្យ​សៀម​ដែនដី​ដែល​កងទ័ព​ជើង​ទឹក​បារាំង វាយ​យក​នៅ​ខែ​កក្កដា​ឆ្នាំ​១៨៩៣ នោះ​គឺ Trat Chantaboun និង​Dan Sai។ ពី​ឆ្នាំ​១៩០៧​ដល់​ឆ្នាំ​១៩០៩ ភាគី​បារាំង​និង​ភាគី​សៀម បាន​គូស​បន្ទាត់​ព្រំដែន​មួយ​ឡើង ហើយ​ពី​ឆ្នាំ​១៩១៨ ​ដល់​ឆ្នាំ​១៩១៩ បង្គោល​ជាច្រើន​សិប​ដើម ថែម​ទាំង​ត្រូវ​បាន​ដាំ​ទៀត​ផង នៅ​លើ​ព្រំដែន​ប្រវែង​៨០០​គ.ម ដែល​ខណ្ឌ​ចែក​ទឹកដី​ខ្មែរ និង​ទឹកដី​សៀម។

យ៉ាង​ណា​មិញ​នៅ​ក្នុង​អតីតកាល​ក៏​ដូច​បច្ចុប្បន្នកាល រាជបល្ល័ង្ក កងទ័ព និង​អ្នក​នយោបាយ​សៀម មិន​ដែល​ពេញ​ចិត្ត​នឹង​បន្ទាត់​ព្រំដែន​នេះ​ឡើយ​ ហើយ​នៅ​តែ​មិន​អស់​អាល័យ​នឹង បណ្តា​ខេត្ត​ខ្មែរ ដែល​ខ្លួន​ធ្លាប់​បាន​កាន់កាប់ ជាពិសេស​ទឹកដី​អង្គរ​ដែល​សម្បូណ៌​ទៅ​ដោយ​ប្រាង្គ​បា្រសាទ។ ម៉្លោះ​ហើយ ឲ្យ​តែ​មាន​ឱកាស សៀម​ដែល​ដូរ​ឈ្មោះ​ជា​ថៃ​នៅ​ឆ្នាំ​១៩៣៩ តែង​តែ​រក​រឿង សើរើ​ឡើង​វិញ​ជានិច្ច សន្ធិសញ្ញា​ព្រំដែន​ដែល​សល់​មក​ពី​អតីតកាល។ នៅ​ក្នុង​ន័យ​នេះ នៅ​ឆ្នាំ​១៩៤០ ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទីពីរ ថៃ​ដែល​ចូល​ដៃ​ជាមួយ​ជប៉ុន បាន​ឆក់​យក​ខេត្ត​បាត់ដំបង និង​សៀមរាប​ទៅ​វិញ។ គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​ចប់​សង្គ្រាម​លោក​លើក​ទីពីរ ពេល​បារាំង​មាន​ឥទ្ធិពល​ឡើង​វិញ​នៅ​ឥណ្ឌូចិន ទើប​ឃើញ​ថៃ ដែល​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​គាប​សង្កត់ យល់​ព្រម​ប្រគល់​ខេត្ត​បាត់ដំបង និង សៀមរាប​មក​ឲ្យ​កម្ពុជា​វិញ។

ក្រោយ​មក នៅ​ឆ្នាំ​១៩៥៣ គ្រាន់​តែ​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពី​បារាំង​ភ្លាម ថៃ​ចូល​មក រក​រឿង​ភ្លែត​ជា​ថ្មី​ម្តង​ទៀត ដោយ​បាន​បញ្ជូន​ទ័ព​មក​កាន់កាប់​ប្រាសាទ​ព្រះវិហារ។ សម្តេចឪ​នរោត្តម សីហនុ បាន​ចំណាយ​ពេល​៩​ឆ្នាំ មុន​នឹង​ទាមទារ​ប្រាសាទ​ព្រះវិហារ​បាន​មក​វិញ នៅ​ខែ​កក្កដា​ឆ្នាំ​១៩៦២ ក្រោយ​ពី​តុលាការ​អន្តរជាតិ​ទីក្រុង​La Hay បាន​ចេញ​សាលក្រម​មួយ ទទួល​ស្គាល់​ថា​ប្រាសាទ​នេះ​ជា​កម្មសិទ្ធិ​របស់​ខ្មែរ ឋិត​នៅ​លើ​ទឹកដី​ខ្មែរ និង​តម្រូវ​ឲ្យ​ថៃ ដក​ទ័ព​ចេញ​ពី​ទី​នោះ។

រហូត​មក​ទល់​ឆ្នាំ​មុន​២០០៨ គេ​នឹក​ស្មាន​ថា​ទីក្រុង​បាងកក នៅ​ទី​បំផុត សុខ​ចិត្ត​ទទួល​ស្គាល់​ហើយ​បន្ទាត់​ព្រំដែន ពីព្រោះ​នៅ​ឆ្នាំ​២០០០ ថៃ​និង​កម្ពុជា​បាន​ទាំង​ចុះ​ហត្ថលេខា​លើ អនុស្សរណៈ​យោគ​យល់​គ្នា​មួយ ដើម្បី​គ្រោង​ដាំ​បង្គោល​លើ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ដោយ​យក​សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​មាន​សល់​ពី​អតីតកាល​មក​ធ្វើ​ជា​មូលដ្ឋាន។ តាម​ការ​ពិត ថៃ​អត់​ដូរ​ចិត្ត​គំនិត​សោះ នៅ​តែ​មាន​ពុត​ដដែល ដោយ​ហេតុ​ថា នៅ​ថ្ងៃ​ទី​១៥ កក្កដា ២០០៨​ កងទ័ព​ថៃ​បាន​ចូល​កាន់កាប់​តំបន់​ក្បែរ​បា្រសាទ​ព្រះវិហារ មួយ​សប្តាហ៍​ប៉ុណ្ណោះ ក្រោយពី​អង្គការ​ UNESCO បាន​ចុះ​ប្រាសាទ​នេះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​មនុស្ស​ជាតិ។ តាំងពី​ពេលនោះ​ មក​ ភាព​តាន​តឹង​បាន​កើត​ឡើង​ កងទ័ព​ថៃ​និង​កង​កម្លាំង​កម្ពុជា​ ប៉ះទង្គិចគ្នា​ ម្តងហើយ​ម្តង​ទៀត។ ការ​មើល​មុខ​គ្នា​មិន​ចំ​បែបនេះ​ រវាង​ថៃ​និង​កម្ពុជា​​ប្រព្រឹត្តទៅ ជួន​ចំ​ពេល​មួយ​ដែល​ប្រទេស​ថៃ​កំពុង​ប្រទះ​នឹង​វិបត្តិ​ផ្ទៃ​ក្នុង​មួយ​ ធ្ងន់ធ្ងរ រាជបល្ល័ង្ក ថ្នាក់​ដឹកនាំ និង​កងទ័ព​ថៃ អាច​នឹង​ចង់​រក​លេស​បំផុស​បំផុល​មនោសញ្ចេតនា​ជាតិនិយម ដើម្បី​ផ្សះផ្សា​ប្រជាជាតិ​ដែល​កំពុង​បែកបាក់។

ក្រៅពីនេះ ក៏​មាន​ដែរ​ជម្លោះ​ព្រំដែន​សមុទ្រ​ដែល​ប្រទេស​ជិត​ខាង​ទាំងពីរ​មិន​ទាន់ ដោះ​ស្រាយ​​រួច​នៅ​ឡើយ។ នៅ​ឆ្នាំ​១៩៧២ តាម​រយៈ​ក្រិត្យ​មួយ របប​សាធារណរដ្ឋ​ខ្មែរ​របស់ លន់ នល់ បាន​គូស​បន្ទាត់​ព្រំដែន​សមុទ្រ​របស់​កម្ពុជា ដោយ​សំអាង​ទៅ​លើ​សន្ធិសញ្ញា ​ឆ្នាំ​១៩០៧។ ក៏​ប៉ុន្តែ​ថៃ​មិន​ព្រម​ទទួល​ស្គាល់ ហើយ​បាន​គូស​បន្ទាត់​ព្រំដែន​សមុទ្រ​នៃ​ប្រទេស​គេ​មួយ​ដែរ ដោយ​បាន​ខិត​ចូល​មក​ហួស​ក្នុង​ផ្ទៃ​សមុទ្រ​របស់​ខ្មែរ។ អ៊ីចឹង​ហើយ បាន​ជា​មាន​មក​ទល់​សព្វ​ថ្ងៃ តំបន់​ត្រួត​គ្នា​មួយ នៅ​លើ​ព្រំដែន​សមុទ្រ​រវាង​កម្ពុជា និង​ថៃ។ បាត​សមុទ្រ​នៃ​តំបន់​ត្រួត​គ្នា​នេះ​ដែល​ច្បាប់​អន្តរជាតិ​ហៅថា​តំបន់​វិវាទ អាច​មាន​ផ្ទុក​ប្រេងកាត​ទៀត​ផង៕ RFI

2 មតិ

បដិវត្តន៍ប្រឆាំងថៃ “ឈប់ប្រើប្រាស់ផលិតផលថៃ”

រយៈពេល​ប៉ុន្មានថ្ងៃនេះ កម្ពុជាបាន​ទទួល​រង​នូវការ​ទន្ទ្រាន​ដោយ​យោធា​ពី​ថៃឬ​សៀម​យ៉ាង​ខ្លាំង ពិសេស​នៅសមរភូមិ​ប្រាសាទតាក្របី និង​ប្រាសាទតាមាន់ ដែលធ្វើឲ្យ​ស្លាប់​ជីវិត​មនុស្ស​ទាំង​សងខាង និង​ប្រជាជន​ស្លូតត្រង់ជាច្រើន​របស់ប្រទេស​ទាំងពីរ​ត្រូវ​ភៀស​សឹក​។ សង្គ្រាម​នេះ​ ជាក់ស្តែងណាស់គឺចេញពីនយោបាយ​របស់ភាគីសៀម​សុទ្ធសាធ ក្នុង​​គំនិត​វាតទី​និយម ឬបង្វែងដាន​ភាពទាល់ច្រក​នៃនយោបាយ​ផ្ទៃក្នុង​របស់​ខ្លួន​​។ អ្នក​ដែល​​រង​គ្រោះពិតប្រាកដ​គឺ ប្រជារាស្រ្ត។

គំនិត​ជាតិ​និយម​បាន​ផុសផុល​ឡើង..

ប្រជាជន​កម្ពុជា​ ត្រូវ​ឈប់បើប្រាស់ ឬទិញផលិតផល​របស់សៀមតទៅទៀត!​


តើអ្នកមានទស្សនៈយ៉ាងណាជុំវិញ​គំនិតខាងលើនេះ ដោយ​ផ្អែកលើទស្សនៈ  ឬ​បទ​វិភាគ​ខាង​ក្រោម​៖

  • ជាតិនិយម
  • សេដ្ឋកិច្ចជាតិ និងអន្តរជាតិ
  • នយោបាយ

សូមបោះឆ្នោតបង្ហាញចម្លើយខ្លីរបស់អ្នកជុំវិញប្រធានបទខាងលើ ឬសរសេរ​មតិខាង​ក្រោម​​អត្ថបទ៖

ព័ត៌មានទាក់ទង៖

26 មតិ

ពេលណាបានឈប់ធ្វើឲ្យខ្មែរយំ?

មេឃស្រទុំ ខ្មែរយំឥតអាហារ មិនដឹង​ដើរ​ទៅទីណា ខ្លាចគេប្រហារ នៅក្នុង​បេះដូង​សុទ្ធ​តែ​បន្លា អ្នកមាន​អំណាច​សាហាវ​ដូចព្រាយ​បិសាច ត្រូវ​មន្តអាគម​របស់​លោក​អាចារ្យ ស្រែក​ជំទាល​ខ្វែង​ដៃខ្វែង​ជើង ភ្នែក​ក្រឡោតនឹងថ្កល់​ដូចហ្វា អាងវាយ​ អាងកាប់ អាងបាញ់ អាងសម្លាប់​ មិនថា​នរណា ដើម្បីបង្ហាញ​ថាខ្លួន​សង្ហា ដូចមនុស្សស្រវឹងស្រា គ្មានអ្វីគួរឲ្យ​អស្ចារ្យ ពេលណាបានឈប់ធ្វើ​ឲ្យខ្មែរយំ?

គំនិតថោកទាប មាយាទអាក្រក់ ភភូតកុហកតែជាតិរបស់ខ្លួន ចង់កាន់អំណាច​ សុខចិត្តពាក់ឌួន រកលេះជាក្បួនធ្វើបាបជាតិខ្មែរ។ គិតតែជល់មាន់ ល្បែងស៊ីសង លក់​គ្រឿង​ញៀន កាប់ព្រៃឈើ បំផ្លិចបំផ្លាញ បរបាញ់ កាប់សម្លាប់ អស់មិនស្ទើរ ធ្វើឬកភ្លើ ក្រឡុក​ជាតិ​ឲ្យល្ងីល្ងើ ទុកឲ្យ​ប្រទេស​ជិតខាង​ដើរខ្សែរលើ ខ្មែរស៊ីស្លឹកឈើ យួនស៊ីសាច់។ ខ្មែរអត់របរ ដេកថ្ងូរ គ្មានដីធ្លី គ្មានទីពឹង នៅក្នុងទឹកអត់ត្រី នៅលើដីអត់សំណាប គេធ្វើបាប គេទាត់ គេធាក់ គេជេរតេះដៀលច្រាសឆ្អេះ គ្មានប្រណី គេគំរាមវាយតប់ ដាក់គុក សម្លាប់ ឥតវិនិច្ឆ័យ រងទុក្ខវេទនា​គ្រប់​សព្វបែបយ៉ាង  រហូតដល់ក្ស័យ ជីវិតឥតន័យ ពិបាកជាងទន្សាយបាក់ជើងនៅ​ក្នុង​ព្រៃ ដូច​សត្វកុកឈឺជំពុះ ពុំអាចលេបត្រី ដូចសត្វទីទុយ ខ្លាចពន្លឺ​រស្មី ហេតុអ្វីបានជាខ្មែរ​ធ្វើបាប​ខ្មែរ?

ដោយ៖ លោក ម៉ម សូណង់ដូរ

ស្រដៀង៖

9 មតិ

តើខ្ញុំរស់បានរហូតដល់ពេលណា?

មនុស្ស​យើង​ទាំង​អស់​គ្នា កើតមក​នៅ​ក្រោម​មេឃ​លើដី ក្រោម​រស្មី​ព្រះ​អាទិត្យ​ ក្រោម​ម្លប់​ព្រះច័ន្ទ​ ហេតុម្តេច​បាន​ជា​មាន​វាសនា​ខុសៗគ្នា​!

កូនអ្នក​ក្រ​អត់លុយ​ទិញ​សៀវភៅ​ទៅ​សាលារៀន​ រីឯកូន​អ្នកមាន​ទៅរៀន​នៅបរទេស អ្នក​មាន​ដុល្លា​ជា​អ្នក​ឈ្នះ អ្នក​ក្រៀម​ក្រពះ​ជា​អ្នកចាញ់។

ក្រឡា​បញ្ជី ចៅក្រម ព្រះរាជអជ្ញា សុទ្ធសឹង​ជា​អ្នក​កេងប្រវ័ញ្ញ តើនៅឯណាយុត្តិធម៌?

សង្គម​ប្រជាធិប្បតេយ្យ​ មិន​គោរពច្បាប់​ ប្រើអំណាចផ្តាច់ការ គ្មាន​យុត្តិធម៌ ប្រព្រឹត្ត​អំពើ​លាមក​បាតផ្សារ ល្បែងស៊ីសង ពាលា គិតតែគ្នីគ្នា ខ្សែរយៈបងធំ ឈ្លោះកាប់សម្លាប់គ្នា ធ្វើឲ្យរងទុក្ខវេទនា តើខ្ញុំរស់​បាន​រហូត​ដល់ពេលណា?

សង្គមស្មោកគ្រោក គិតតែស៊ីសំណូកដុល្លាជាធំ កេងប្រវ័ញ្ញដីធ្លីធ្វើ​ឲ្យរាស្រ្ត​យំ។ អ្នក​ខូច​មាន​វីឡាស្តុកស្តម្ភ លោកធំអង្គុយគង​អន្ទាក់ខ្លា! គ្មានធម៌មេត្តា គ្មានមនោសញ្ចេតនា អ្នក​ស្រែ​អត់ស្រូវ ដូច​រដូវគ្មានផ្កា អ្នកចំការឥតដីធ្លី។ អ្នកស្រែយកដៃកាយប្រហុក លោក​ធំ​​កំពុង​វ៉ៃផុក ល្បែងស៊ីសងនៅកាស៊ីណូ តើខ្ញុំរស់បានរហូតដល់ពេលណា?

សង្គមស៊ីដា ស្នេហាមិនបរិសុទ្ធ ចាប់ចំរិត រំលោភស្រ្តីភេទ​ អយុត្តិធម៌ពុនពេក អ្នក​ក្រ​អត់​បាយ ដេកក្រោម​សំយ៉ាបផ្សារ ក្លិន​អសោច៍ ខ្លោចអសុភ ដំបៅគ្រប់ប្រភេទ របេង​គ្រុន​ចាញ់ គ្រុន​ឈាម ឃ្លង់ ល្ពៅ អេដស៍ គួរឲ្យអនិច្ចារ ក្រោមវេហាស៍ ក្ស័យជីវ៉ា ហ៊ិនហោច​ខ្ទេចខ្ទី ពេស្សាពាសពេញ​ផ្ទៃប្រទេស​ តើខ្ញុំរស់បាន​រហូត​ដល់ពេលណា?

សង្គមគ្រឿងញៀន សេពអាភៀន L-SD–Amphétamine–Ecstasy–Nicotine–Narcotique ស្រាបារីកាវហិត Heroine morphine– Opium–Marijuana កាឆា គិតតែដុល្លា រក​ស៊ី​ជាមួយ​ម៉ាហ្វីយ៉ា សង្គមខ្លោចផ្សា ដោយសារគ្រឿងញៀន តើខ្ញុំរស់បាន​រហូត​ដល់ពេលណា?

សង្គមគ្មានសាសនា ព្រះសង្ឃអាចារ្យឯកោអនាថា ល្បែងពាលាស្រីស្រា កេងប្រវ័ញ្ញ​កាប់​សម្លាប់ ភូតភរកុហកបោកប្រាស់គ្នា គ្មានពិចារណា ក្បត់សាសនា កំទេចវត្តវ៉ា ទាត់អាចារ្យ វាយព្រះសង្ឃ គួរឲ្យអស្ចារ្យ គំនិតដូចសត្វស្វា សាហាវជាងខ្លា ធ្វើឲ្យខ្ទេចខ្ទី​ព្រះពុទ្ធសាសនា តើខ្ញុំរស់បាន​រហូត​ដល់ពេលណា?

សង្គមទាសករ អ្នកមានសង្កត់សង្កិន គ្មានប្រណីអ្នកក្រីក្រ ប្រធានរោងចក្រ ទាត់​ធាក់​កម្មករ​ដូច​សត្វឆ្កែ អជ្ញាធរសុទ្ធសឹង​កូន​ជីង​របស់ថៅកែ អ្នកធំជាន់ក អ្នកតូច​លាន​អណ្តាត ហែកហួរអ្នក​ទន់ខ្សោយ​ដូចសត្វត្មាត អ្នកមានអំណាច​លក់ទ្រព្យជាតិ​យក​ដុល្លា.. លក់មេឃ លក់ភ្នំ លក់ព្រះធរណី លក់ខ្ទេចលក់ខ្ទី លក់សួនច្បារ លក់​មន្ទីរ​រាជការ  លក់ក្បាលអ្នកតា លក់រូបចម្លាក់ក្បាច់រចនា​ប្រាសាទអង្គរ លក់សមុទ្រ លក់ទន្លេ លក់បឹង​លក់បួរ លក់មច្ឆា លក់ព្រៃព្រឹក្សា លក់ទីផ្សារ លក់អូឡាំពិកកីឡា លក់សាលា លក់ជាតិ លក់សាសនា លក់ទាំងអស់ លក់ទាំងអត្មា ឲ្យតែបាន​ដុល្លា គ្មានគិតអនាគត​ដល់កុមារ តើខ្ញុំរស់បានរហូតដល់ពេលណា? ដកស្រង់ពី៖ វិទ្យុសំបុកឃ្មុំ

12 មតិ

Apple (iphone) ប្តឹង Samsung (Android)

កាល​ពី​សុក្រ​សប្ដាហ៍​មុន​នេះ​ ក្រុមហ៊ុន​ Apple Inc បាន​ប្ដឹង​ក្រុមហ៊ុន​ Samsung Electronics ដែល​ជា​គូ​ប្រជែង​​ធំ​មួយ​របស់​ខ្លួន​​ថា ទូរស័ព្ទ​វៃ​ឆ្លាត​​​​ត្រកូល​​ Galaxy និង​ Tablet ​របស់​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ធំ​ជាង​គេ​បំផុត​នៅ​កូរ៉េ​ យក​គំរូ​តាម​ iPhone និង iPad >> អានបន្ថែម..

3 មតិ