ខែកុម្ភៈ 17, 2012 ថ្មី ទិញកង់ជិះដើម្បីប្រយោជន៍៥យ៉ាង
ព្រឹកមិញជិះកាត់ស្ថានីយ៍ឥន្ធនៈមួយកន្លែង ឃើញថាសាំង Supper មួយលីត្រឡើងដល់ ៥៨០០រៀលហើយ ដូច្នេះក៏ពិចារណាថា គួរទិញសេះជិះ ឬទិញកង់។ តាមការយល់ឃើញ ជិះសេះមានការលំបាកមួយចំនួន ដូចជាតម្លៃថ្លៃ ថែទំជម្ងឺ កើបលាមកវា ខូចបរិស្ថានក្រុង និងរកស្មៅឲ្យស៊ីអត់បាន ដូច្នេះមានតែកង់ទេ ទើបប្រសើរជាង។
យើងអាចទទួលយកប្រយោជន៍ប្រាំយ៉ាងដូចជា៖
- កាត់បន្ថយចំណាយលើប្រេងសាំង ប្រេងម៉ាស៊ីន ជួសជុល ថ្លៃរំលោះ
- ចូលរួមស្រឡាញ់ និងថែទាំបរិស្ថាន
- កាត់បន្ថយការកកស្ទះចរាចរណ៍ (ស្ទះខ្លាំងលើកសែងបានយ៉ាងស្រួល)
- ហាត់ប្រាណដើម្បីសុខភាព
- សុវត្ថិភាពច្រើន
បន្ទាប់ពីការពិចារណាហើយ ថ្ងៃត្រង់ស្ទុះវឹងទៅផ្សារហេងលីមើលអាចាស់គេថ្មីយើង (ជជុះ) មួយ តែដោយតម្លៃថ្លៃៗពេក ក៏ទូរស័ព្ទសួរបងម្នាក់ (មិត្តភក្តិបង) ដែលគាត់ទើបតែនឹងទិញកាលពីមួយខែមុន ហើយឮល្ហៀងៗថាចង់ដូរយកអាល្អនិងថ្លៃជាងហ្នឹង ក៏សុំគាត់កាត់កងចែកឲ្យមក ក្នុងតម្លៃ៥០ដុល្លា។ កាលគាត់ទិញតម្លៃ ៧៥ដុល្លា ដូច្នេះឃើញថាខ្ញុំទិញបានថោកហើយ គឺថោកជាង២៥ដុល្លា។
- មតិ 13
- បានចុះផ្សាយក្រោម ខ្ញុំ និង អ្នក
ខែមករា 26, 2012 សាមកុក ភាគ៧
Sun Wen Tai បានលើកទ័ពមកដល់រាជធានី Lou Yang។ គ្មានឃើញអ្វីក្រៅពីគំនរផេះផង់ដែលDong Zhuo បានដុតនោះទេ។ បន្តិចក្រោយមកពួកគេបានរកឃើញត្រារាជរបស់ក្សត្រ Han។ វាគឺជាត្រាគុជស្នងរាជដែលបានឆ្លាក់អក្សរ៨តួរ ដែលមានសេចក្តីថា «ទទួលបញ្ជាស្តេចរុងរឿងជានិច្ច»។ Sun Quan កូន Sun Wen Tai ដែលទើបតែមានអាយុ៩ឆ្នាំប៉ុណ្នោះ បាននិទានប្រវត្តិត្រាគុជនេះ និងដោយពោលថា៖ «ស្តេចដែលបានប្រើត្រាគុជនេះស្នងរាជ២ជំនាន់សុទ្ធតែវិនាស អ្នកណាដឹងថារបស់នេះជាគ្រោះឬលាភទៅ!»
—————————–
Cao Cao ត្រឡប់មកវិញ ហើយបបួល Liu Bei ទៅជួបជាមួយ Yuan Shao។
[---] Cao Cao បាននិយាយទៅកាន់ Yuan Sao ថា៖
- ខ្ញុំអត់ឈ្នះទេ ខ្ញុំត្រឡប់មកវិញដោយការបរាជ័យ [---] នៅពេលនេះខ្ញុំមានពាក្យឈឺចិត្តមួយម៉ាត់ «មនុស្សគំនិតខុសគ្នា មិនសហការគ្នា (Cao Cao និយាយដោយបោកកែវស្រាចោលនៅមុខ Yuan Shao) តាំងពីពួកខ្ញុំចូលសម្ព័នមក ហោចណាស់ក៏មានឱកាស៣លើកដែរ ក្នុងការកម្ចាត់ Dong Zhuo តែសុទ្ធតែពួកលោកបំផ្លាញចោល [---]
- [យុទ្ធសាស្រ្ត] ខ្ញុំធ្វេសប្រហែលជាប់អន្ទាក់ Dong Zhuoមែន តែបើក្រោយខ្ញុំវាយប្រហាហើយ មានទ័ពរាប់ម៉ឺននាក់ដេញសម្លាប់ Dong Zhuo ទៀតនោះគឺពិតជាបានសម្រេច ព្រោះបើមានអន្ទាក់មួយលើកហើយ គឺនឹងមិនមានអន្ទាក់ទី២ទៀតទេ ព្រោះក្រោយអន្ទាក់ទី១នេះបានសម្រេចហើយ ទ័ពDong Zhuo នឹងក្លាយជាទ័ពក្អេងក្អាង ពួកគេទាយមិនដឹងថាក្រោយទ័ពដេញតាម នៅមានទ័ពដេញតាមមួយកងទៀតទេ!!
- គួរឲ្យស្តាយ ពេលមកវិញឃើញពួកសម្តេចសម្លាប់គោសម្លាប់ពពែផឹកស្រាយ៉ាងសប្បាយ។ ឆ្លងកាត់ការបរាជ័យលើកនេះខ្ញុំមើលធ្លុះគំនិតពួកលោកហើយ[---] ធ្វើឲ្យខ្ញុំមើលងាយណាស់។
Cao Cao និយាយហើយដើរចេញ Liu Bei ក៏ដើរចេញដែរ។
Sun Wen Tai ពោលថា៖
- សុភាពបុរសផ្តាច់ទំនាក់ទំនងមិនប្រើសម្តីអាក្រក់ ឥឡូវរបួសខ្ញុំរើឡើង ខ្ញុំមិនអាចច្បាំងទៀតទេ ថ្ងៃស្អែកខ្ញុំនឹងនាំទ័ពត្រឡប់ទៅ Jiang Dong វិញហើយ។
Yuan Shao និង Yuan Shu បង្កប់ទ័ពប្រុងកម្ចាត់ Sun Wen Tai ដើម្បីរកត្រាគុជ តែត្រូវ Sun Wen Tai ភ្ជង់កាំបិតទាន់ ហើយចេញទៅដោយសុវត្ថិភាព។
—————————
Cao Cao ក៏បាននិយាយទៅកាន់ Sun Wen Tai ដែរថា «ត្រាគុជដែលលោកមាននោះ គ្រាន់តែជាដុំថ្មមួយប៉ុណ្នោះ វាអាចនាំគ្រោះដល់លោក។ (ដូចគ្នានឹងសម្តីរបស់កូន Sun Wen Tai ដែរ)
————————–
Liu Biao ចៅហ្វាយក្រុង Jing Zhou ត្រូវ Yuan Shao ផ្ញើរសារសម្ងាត់ឲ្យសម្លាប់ Sun Wen Tai។ Yuan Shu ប្អូន Yuan Shao បែរជាផ្ញើរសារសម្ងាត់មួយទៀតប្រាប់ Sun Wen Tai ពីសារសម្ងាត់របស់ Yuan Shao ទៅវិញ។
ចំណាំ៖
- Liu Biao អានថា លាវ ពាវ
- Sun Quan អានថា ស៊ុន ឈាន
- Jing Zhou អានថា ជីងចូវ
- Jiang Dong អានថា ជាំង តុង
Related Articles
ពាក្យគន្លឹះ៖cao cao, dong zhuo, liu bei, liu biao, sun quan, sun wen, yuan shao
ខែមករា 14, 2012 ចម្រៀងខ្មែរ៖ ទេសភាពទន្លេមេគង្ក
ទេសភាពទន្លេមេគង្គ
ច្រៀងដោយ៖ ឈួន ម៉ាល័យ
- បញ្ចេញមតិ
- បានចុះផ្សាយក្រោម កម្សាន្ត, ចម្រៀងខ្មែរ
ខែមករា 14, 2012 ចម្រៀងខ្មែរ៖ Oh My Love
Oh My Love
ច្រៀងដោយ៖ ពៅ វណ្ណារី
- បញ្ចេញមតិ
- បានចុះផ្សាយក្រោម កម្សាន្ត, ចម្រៀងខ្មែរ
ខែមករា 14, 2012 ចម្រៀងខ្មែរ៖ បងមានថ្មីទៀត
បងមានថ្មីទៀត
ច្រៀងដោយ៖ ពៅ វណ្ណារី
- បញ្ចេញមតិ
- បានចុះផ្សាយក្រោម កម្សាន្ត, ចម្រៀងខ្មែរ
ខែមករា 14, 2012 ចម្រៀងខ្មែរ៖ ម្សិលមិញម្តងទៀត Yesterday Again..
ម្សិលមិញម្តងទៀត
ច្រៀងដោយ៖ ពៅ វណ្ណារី
- បញ្ចេញមតិ
- បានចុះផ្សាយក្រោម កម្សាន្ត, ចម្រៀងខ្មែរ
ខែមករា 14, 2012 ចម្រៀងខ្មែរ៖ សោភ័ណថ្ងៃអាទិត្យ Beautiful Sunday..
សោភ័ណថ្ងៃអាទិត្យ
ច្រៀងដោយ៖ ពៅ វណ្ណារី
- បញ្ចេញមតិ
- បានចុះផ្សាយក្រោម កម្សាន្ត, ចម្រៀងខ្មែរ

